FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Honda ម្ចាស់ក្លិបសូលទីឡូអង្គរ Assist នៅ World Cup ៣លើកផ្សេងគ្នា Keisuke Honda ខ្សែបម្រើជម្រើសជាតិជប៉ុន និងជាម្ចាស់ក្លិបសូលទីឡូអង្គររបស់កម្ពុជា។ រូបថត AFP
× ខ្សែបម្រើក្រុមជម្រើសជាតិជប៉ុនដែលជាម្ចាស់ក្លិបសូលទីឡូអង្គរ Keisuke Honda បានក្លាយជាកីឡាករអាស៊ីដំបូងគេបង្អស់ ដែលបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (assist) ក្នុងព្រឹត្តិការណ៍ World Cup ៣លើកផ្សេងគ្នា។
ជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនលើក្រុមកូឡុំប៊ីក្នុងលទ្ធផល ២-១ នៃការប្រកួតជុំទី១ពូល H ពានរង្វាន់ FIFA World Cup ក៏មានចំណែករបស់ខ្សែបម្រើវ័យ ៣២ឆ្នាំ Honda ផងដែរ។
បើទោះបានផ្តូរចូលនៅនាទី៧០ទៅហើយក្តី អតីតសមាជិកក្រុម AC Milan និង CSKA Moscow បានបញ្ជូនបាល់ (Assist) ទៅឲ្យមិត្តរួមក្រុមកីឡាករ Yuya Osako តែតបាល់បញ្ចូលទីនៅ៣នាទីបន្ទាប់ ដែលជាគ្រាប់បាល់ជ័យជម្នះ។
លទ្ធផលនេះ បាននាំឲ្យជប៉ុនក្លាយជាក្រុមអាស៊ីទីមួយអាចឈ្នះការប្រកួត World Cup នៅទឹកដីអឺរ៉ុប និងជាក្រុមដំបូងដែលបានយកឈ្នះក្រុមពីអាមេរិកឡាទីនផងដែរ។
លើសពីនេះទៀតនោះ គ្រាប់បាល់ដែលខ្សែបម្រើក្រុម Pachuca នៃលីកកំពូលម៉ិកស៊ិក បញ្ជូនឲ្យមិត្តរួមក្រុមជម្រើសជាតិជប៉ុនក្នុងការប្រកួតនេះ បាននាំឲ្យ Honda ក្លាយជាកីឡាករអាស៊ីដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលអាចបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup ៣លើកផ្សេងគ្នាចាប់តាំងពីឆ្នាំ ២០១០ នៅអាហ្វ្រិក និង២០១៤ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល។
ក្រុមរហស្សនាមសាំមូរៃ នឹងត្រូវប៉ះជាមួយក្រុមរហស្សនាមតោរោមមាស ដែលមាន៣ពិន្ទុដូចគ្នា ក្នុងជំនួបជុំទី២នៃវគ្គសន្សំពិន្ទុពូល H នៅថ្ងៃទី២៤ ខែមិថុនា វេលាម៉ោង ១០យប់ [ម៉ោងនៅកម្ពុជា]៕
Tag:
បាល់ទាត់
FIFA World Cup
Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com