ជាតិ
គ្រឿងញៀន​តាម​ព្រំដែន​នៅតែ​ជា​បញ្ហា​ដែល​កម្ពុជា និង​ឡាវ រួមគ្នា​ដោះស្រាយ​
21, Jun 2018 , 2:37 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​-​ឡាវ ប្ដេជ្ញា បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​បង្កា​រ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​ឆ្លងដែន​ខុសច្បាប់​គ្រប់​ប្រភេទ​។ ស្ថាប័ន​ជំនាញ​របស់​ប្រទេស​ទាំងពីរ បាន​ពិភាក្សាគ្នា​ពី​បញ្ហា​នេះ កាលពី​ថ្ងៃទី​២០ ខែមិថុនា នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​



​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស​បញ្ហា​គ្រឿងញៀន នៅតែ​ជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​រួមគ្នា​រវាង​កម្ពុជា និង​ឡាវ​។ នេះ​ជាការ​លើកឡើង​របស់លោក Khmhoung Sengphaseuth  អគ្គនាយករង​តម្រួត នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ នា​ជំនួប​ជាមួយ​លោក ឆៃ ស៊ីណា​រិ​ទ្ធ អគ្គស្នងការ​ទី​ស្តី នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​ក្នុងជំនួប​នោះ មន្ត្រី​ជំនាញ​នៃ​ស្ថាប័ន​ទាំងពីរ ប្រកាស​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា លើ​ការផ្លាស់​ប្តួ​រ​ព័ត៌មាន និង​បទពិសោធន៍​ទៅវិញទៅមក​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

លោក ឆៃ ស៊ីណា​រិ​ទ្ធ អគ្គស្នងការ​ស្តីទី​របស់​កម្ពុជា បាន​គូសបញ្ជាក់ថា​៖ «​កម្ពុជា​ត្រៀមចាំ​ជួយ​ដោះស្រាយ​នូវ​រាល់​សំណូមពរ​របស់​ភាគី​ឡាវ​ស្នើសុំ​»៕

អត្ថបទទាក់ទង


Tag:
 គ្រឿងញៀន​
  ព្រំដែន​
  ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com