កីឡាជាតិ
ជាតិ
អ្នកចាំទី ស៊ូ យ៉ា​ទី ចូលរួម​ជាមួយ​ក្លិប​ណាហ្គា​វើ​ល ក្រោយ​ចាក​ចេញពី​បឹងកេត​មិនទាន់បាន​មួយថ្ងៃ​
25, Jun 2018 , 5:41 pm        
រូបភាព
ដោយ:
​អ្នក​ចាំ​ឆ្នើម​របស់​កម្ពុជា ស៊ូ យ៉ា​ទី បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ណាហ្គា​វើ​ល សម្រាប់​ការប្រកួត​ជើង​ទី​២​នៃ​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​កម្ពុជា​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​របស់​ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​។



​ក្រោយ​ក្លិប​បឹងកេត​ប្រកាស​ពី​ការចាកចេញ​របស់​អ្នកចាំទី ស៊ូ យ៉ា​ទី នៅ​រសៀល​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ដដែល​នេះ អ្នកចាំទី​ឆ្នើម​របស់​កម្ពុជា​រូបនេះ បានសម្រេច​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ណាហ្គា​វើ​ល សម្រាប់​ការប្រកួត​ជើង​ទី​២​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​កម្ពុជា​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល​។ តែ​យ៉ាងណា​ក្លិប​នេះ មិនបាន​បញ្ជាក់​លម្អិត​ពី​រយៈពេល​នៃ​កិច្ចសន្យា​ជាមួយ ស៊ូ យ៉ា​ទី នោះទេ​។

​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ក្លិប​បឹងកេត​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បានប្រកាស​ពី​ការចែក​ផ្លូវ​គ្នា​ជាមួយ​អ្នកចាំទី​ដៃ​ទី​១ ស៊ូ យ៉ា​ទី ក្រោម​ហេតុផល​មិន​ឯកភាពគ្នា​លើ​ចំណុច​មួយចំនួន ដែល​មិនអាច​ឈានដល់​ការបន្ត​កិច្ចសន្យា​ថ្មី​។

​កីឡាករ ស៊ូ យ៉ា​ទី បាន​ចំណាយពេល​ជាង​៣​ឆ្នាំ​រួមរស់​ជាមួយ​បឹងកេត ពោលគឺ​ពី​២០១៥ ដល់​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៨​។ អ្នកចាំទី​វ័យ​២៦​ឆ្នាំ​រូបនេះ បាន​ជួយ​ក្លិប​បឹងកេត​លើក​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​កម្ពុជា​បាន​ចំនួន​ពីរលើក គឺ​នៅ​ឆ្នាំ​២០១៦ និង ២០១៧​។ យ៉ា​ទី ធ្លាប់​រួមរស់​ជាមួយ​ក្រសួងការពារជាតិ​ពី​ឆ្នាំ​២០០៩-២០១៣ បន្ទាប់មក​បាន​ផ្ទេរ​ទៅកាន់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​ពី​ឆ្នាំ​២០១៣-២០១៥៕   


Tag:
 Cambodian League 2018
  ណាហ្គា​វើ​ល​
  ស៊ូ យ៉ា​ទី
© រក្សាសិទ្ធិដោយ thmeythmey.com