កីឡាអន្តរជាតិ
អន្តរជាតិ
Lampard៖ អង់គ្លេស​អាច​ឈ្នះ​ពាន World Cup នៅ​រុស្ស៊ី​
25, Jun 2018 , 10:39 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​បានចាប់ផ្តើម​យុទ្ធនាការ​របស់​ពួកគេ​ដ៏​អស្ចារ្យ​ក្នុង​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup នៅ​រុស្ស៊ី​ជាមួយនឹង​ការបង្ហាញ​ខ្លួន​របស់​ស​មាស​ភាព​កីឡាករ​ក្មេងៗ​ជាច្រើន​ក្រោម​ការដឹកនាំ​របស់លោក Gareth Southgate​។



​អតីត​វីរបុរស Chelsea និង​ជា​អ្នកចាត់ការ​ក្លិប Derby County លោក Frank Lampard មាន​ជំនឿ​ជឿជាក់ថា​អង់គ្លេស​អាចមាន​សម្ថ​ភាព​លើក​ពាន World Cup ឆ្នាំ​២០១៨​នេះ​បាន បន្ទាប់ពី​ក្រុម​រហ្សនាម​តោ​កំណាច​អាច​រកបាន​៦​ពិន្ទុ​ពី​ការប្រកួត​២​លើក​ក្នុង​ពូ​ល G ដោយ​យកឈ្នះ​ទុយ​ណេ​ស៊ី ២-១ និង​ប៉ា​ណា​ម៉ា​យ៉ាង​ចាស់ដៃ ៦-១​។ នេះ​បើតាម​ការផ្សាយ​របស់ Goal.com​។​

​សមាសភាព​កីឡាករ​វ័យក្មេង​ដែល​អ្នកចាត់ការ​សញ្ចា​តិ​អង់គ្លេស វ័យ​៤៧​ឆ្នាំ សម្រេច​ជ្រើស​យកមក​ក្នុ​ព្រឹត្តិការណ៍​នេះ​បានបង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​កត់សម្គាល់​បំផុត​ជាមួយ​ប្រព័ន្ធ​ប្រយុទ្ធ​ច្រើន ៣-៥-២ ដែល​ក្រុម​នេះ​មិន​ធ្លាប់ប្រើ​ប្រាស់​ពីមុនមក​។​

​របៀប​លេង​ក្នុង​ទម្រង់​ថ្មី ហើយ​ទទួលបាន​ជោគជ័យ​យ៉ាង​គាប់ប្រសើរ​នេះ បានធ្វើ​ឲ្យ​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស Lampard មានការ​ភ្ញាក់ផ្អើល ហើយ​ជឿថា​ពួកគេ​អាចយ​កពាន​លំដាប់​ពិភពលោក​នេះ​ទៅផ្ទះ​វិញ​បាន​។​

​គ្រូបង្វឹក​ថ្មី​ក្រុម Derby County នៃ​លី​ក​លំដាប់​ទី​២​អង់គ្លេស​បាន​ប្រាប់​កាសែត BBC World Cup ថា​៖«​ខ្ញុំ​គិតថា​ពួកគេ​ពិតជា​អាចធ្វើ​បាន​។ ខ្ញុំ​មើលមិនឃើញ​ថា​ពួកគេ​មិច​អាច​ឈានដល់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះទេ​។ ពួកគេ​ពិតជា​មាន​ទេពកោសល្យ និង​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ពីមួយ​ប្រកួត​ទៅមួយ​ប្រកួត​។ ដូច្នេះ​យើង​អាច​មើល​ពី​ខាងក្រៅ​បាន​ថា ក្រុម​នេះ​មានឱកាស​ពិតប្រាកដ​»​។​

​ការប្រកួត​លើកចុងក្រោយ​របស់​អង់គ្លេស ត្រូវ​ជួប​ជាមួយ​បែលហ្ស៊ិក​ដែលមាន​៦​ពិន្ទុ​ដូចគ្នា ដើម្បី​ដណ្តើមយក​លេខ​១ នៃ​ពូ​ល G៕


Tag:
 បាល់ទាត់​
  FIFA World Cup
  Frank Lampard
  GroupG
© រក្សាសិទ្ធិដោយ thmeythmey.com