កីឡាជាតិ
ជាតិ
ណាហ្គា​វើ​ល​នាំចូល​ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Song Chi-hoon ដែល​ទ័​ប​ទើប​បញ្ចប់​កុងត្រា​
27, Jun 2018 , 8:39 pm        
រូបភាព
ដោយ:
​ក្លិប​កីឡាបាល់ទាត់​ណាហ្គា​វើ​ល​បាន​នាំចូល​ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Song Chi-hoon ដើម្បី​ត្រៀម​ប្រកួតប្រជែង​ក្នុង​ជើង​ទី​២​នៃ​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​កម្ពុជា​ឆ្នាំ​២០១៨ ដែល​ចាប់ផ្តើម​ប្រកួត​នៅ​សប្តាហ៍​នេះ​។ ខ្សែប្រយុទ្ធ​រូបនេះ ជា​អតីត​កីឡាករ​របស់​ក្រសួងការពារជាតិ ដែល​ត្រូវបាន​ក្លិប​នេះ​បញ្ចប់​កិច្ចសន្យា​មុន​កាលកំណត់​កាលពីពេល​ថ្មីៗ​។​



​នៅ​ថ្ងៃទី​២៧ មិថុនា ឆ្នាំ​២០១៨ ណាហ្គា​វើ​ល​បាន​ចុះកិច្ចសន្យា​ជាមួយ​ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Song Chi-hoon ដែល​ក្រសួងការពារជាតិ​ទើប​បញ្ចប់​កិច្ចសន្យា​កាលពីពេល​ថ្មីៗ ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​ឲ្យ​កាន់តែខ្លាំង សម្រាប់​ការប្រកួត​ជើង​ទី​២​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​កម្ពុជា​នៅ​សប្តាហ៍​នេះ​។ ខ្សែប្រយុទ្ធ​រូបនេះ ធ្លាប់​លេង​ឲ្យ​ក្លិប​លំដាប់​ទី​២​កូរ៉េខាងត្បូង Buncheon FC ទៀតផង​។

​ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Song Chi-hoon ត្រូវបាន​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ សម្រេច​បញ្ចប់​កិច្ចសន្យា​មុនពេល​វេលា​កំណត់ ក្រោយ​បង្ក​ហិង្សា​ក្នុងការ​ប៉ះទង្គិច​គ្នា​រវាង​កីឡាករ​ក្រសួងការពារជាតិ​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨៕


Tag:
 Cambodian League 2018
  Song Chi-hoon
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com