កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ​ម៉ិ​ក​ស៊ិ​ក ស៊ុយអែត និង​កូរ៉េខាងត្បូង​អបអរ​រួមគ្នា ក្រោយ​អាល្លឺម៉ង់​ហាលអាវ​
28, Jun 2018 , 11:29 am        
រូបភាព
អ្នកគាំទ្រម៉ិកស៊ិកលើកអ្នកគាំទ្រកូរ៉េខាងត្បូងជាការអបអរក្រោយជ័យជម្នះលើអាល្លឺម៉ង់
អ្នកគាំទ្រម៉ិកស៊ិកលើកអ្នកគាំទ្រកូរ៉េខាងត្បូងជាការអបអរក្រោយជ័យជម្នះលើអាល្លឺម៉ង់
​ក្រុម​អ្នកគាំទ្រ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង​បាន​អបអរ​ជ័យជម្នះ​របស់ខ្លួន រូ​ម​ជាមួយ​អ្នកគាំទ្រ​ម៉ិ​ក​ស៊ិ​ក និង​ស៊ុយអែត ក្រោយ​យកឈ្នះ​អ​ល្លឺ​ម៉​ង់ បើ​ទោះ​ក្រុម​ខ្លួន​មិនបាន​ឈានទៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​ក៏ដោយ​។



​ម្ចាស់​ការពារ​តំណែង​ជើងឯក​អាល្លឺម៉ង់ បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយ​ចាញ់​កូរ៉េខាងត្បូង ២-០ នៅ​នាទី​បន្ថែម​ទាំងពីរ​គ្រាប់ នា​ជំនួប​ចុងក្រោយ​ពូ​ល F ស្របពេល​ស៊ុយអែត និង​ម៉ិ​ក​ស៊ិ​ក​ដឹក​ដៃ​គ្នា​ទៅ​វគ្គ​បន្ត តែ​ស៊ុយអែត​បាន​លេខ​១​ក្នុង​ពូ​ល​ជាមួយនឹង​ជ័យជម្នះ ៣-០​។​

​អ្នកគាំទ្រ​ម៉ិ​ក​ស៊ិ​កបាន​ក្លាយជា​អ្នកគាំទ្រ​កូរ៉េខាងត្បូង​ដែរ សម្រាប់​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​នេះ ដោយសារ​ក្រុម​ពី​ទ្វីបអាស៊ី​បាន​យកឈ្នះ​ក្រុម​ឥន្ទ្រី​ដែក ដែល នាំ​ឲ្យ​ក្រុម​ពី​អាមេរិក​កណ្តាល​ឡើងទៅ​វគ្គ​បន្ត​។


​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​កូរ៉េខាងត្បូង បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​រំភើប និង​សប្បាយរីករាយ​យ៉ាងខ្លាំង​បើទោះបី​មិ​អាច​ឈានទៅ​វគ្គ​បន្ត​ក្តី​។ អ្វីដែល​រំជើបរំជួល​ជាងនេះទៅទៀត​នោះ ក្រុម​អ្នកគាំទ្រ​ម៉ិ​ក​ស៊ិ​ក​ដែល​នៅក្រៅ​កីឡដ្ឋាន បាន​ស្វែងរក Fan កូរ៉េខាងត្បូង​ហើយ​ឱប​គ្នា​អបអរ​ជាមួយនឹង​ទង់ជាតិ​របស់​ស៊ុយអែត​។​

​នេះ​ជា​លើកដំបូង​បំផុត​សម្រាប់​ក្រុម​អាល្លឺម៉ង់ ឬ​អាល្លឺម៉ង់​ខាងលិច បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៣៨​មក ដែល​មិន​មានឱកាស​ឈានទៅ​វគ្គ​បន្ត​ក្នុង​ព្រឹត្តិការណ៍ World Cup​។ វា​ជា​កំណត់ត្រា​ដ៏​អាក្រក់​មួយ សម្រាប់​ក្រុម​ដែលមាន​ចំណាត់ថ្នាក់ FIFA Rankings ខ្ពស់ តែ​បែរជា​បញ្ចប់​ចំណាត់ថ្នាក់​បាត​តារាង​ក្នុង​ពូ​ល F​។​

អ្នកគាំទ្រម៉ិកស៊ិកលើកទង់ជាតិកូរ៉េខាងត្បូងដែលជួយក្រុមពួកគេឡើងទៅវគ្គបន្ត

​ស៊ុយអែត បាន​ក្លាយជា​ក្រុម​លេខ​មួយ​ក្នុង​ពូ​ល តាមរយៈ​ជ័យជម្នះ ៣-០ លើ​ម៉ិ​ក​ស៊ិ​ក ដោយមាន​៦​ពិន្ទុ​ស្មើ​ម៉ិ​ក​ស៊ិ​ក ប៉ុន្តែ​មានប្រៀប​លើ​ចំនួន​គ្រាប់​បាល់​បញ្ចូល​ទី ដូចគ្នា​ទៅនឹង​កូរ៉េខាងត្បូង ដែល​ត្រឡប់ទៅផ្ទះ​វិញ​ជាមួយនឹង​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ជ័យជម្នះ​ជា​កំណត់ត្រា​លើ​អាល្លឺម៉ង់​៕



អត្ថបទទាក់ទង



Tag:
 បាល់ទាត់​
  FIFA World Cup
  GroupF
© រក្សាសិទ្ធិដោយ thmeythmey.com