ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
រដ្ឋាភិបាល នឹងបើកការដ្ឋានសាងសង់ស្ពានអាកាសរង្វង់មូលចោមចៅ នៅថ្ងៃទី២៩ មិថុនា
28, Jun 2018 ,
9:19 pm
រូបភាព
រូបភាព ពីក្រុមអ្នកសារព័ត៌មាន
×
ដោយ:
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នឹងបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត ដែលនៅត្រង់ចំណុចរង្វង់មូលចោមចៅ នៅថ្ងៃទី២៩ មិថុនា ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗថា ស្ពានអាកាសនេះនឹងចំណាយរយៈពេលសាងសង់ចំនួន ៣០ខែ ដែលស្មើនឹង២ឆ្នាំ៥ខែ ទើបរួចរាល់។ ប៉ុន្តែលោក ភក្តី មិនបានបញ្ជាក់ពីទំហំទឹកប្រាក់ ដែលនឹងចំណាយលើការសាងសង់ស្ពានអាកាសចោមចៅឡើយ។
បន្ថែមពីនេះសាលារាជធានីភ្នំពេញ ក៏ស្នើឲ្យអ្នកបើកបរយានយន្ត និងម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ ដែលធ្វើដំណើរចេញចូលតាមផ្លូវជាតិលេខ៣ និងលេខ៤ តាមបណ្ដោយផ្លូវវេងស្រេង និងផ្លូវសហព័ន្ធរុស្សីទៅកាន់រង្វង់មូលចោមចៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយគប្បីបញ្ចៀសផ្លូវផ្សេង ដើម្បីចៀសផុតពីគ្រោះថ្នាក់ជាយថាហេតុកើតឡើង។
គួរបញ្ជាក់ថា ស្ពានអាកាសនៅត្រង់រង្វង់មូលចោមចៅ ដែលគ្រោងលេចឡើងនេះ គឺជាស្ពានអាកាសទី៦ហើយនៅក្នុងរាជធានីភ្នំពេញ ។ កន្លងមករដ្ឋាភិបាល បានសាងសងចំនួន៥ រួមមាន ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា,ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា និងស្ពានអាកាសទឹកថ្លា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ស្ពានអាកាស
រង្វង់មូលចោមចៅ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
1 សប្តាហ៍
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
2 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
4 ថ្ងៃ
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
3 ថ្ងៃ
«គូលី»មានន័យច្បាស់លាស់ដូចម្តេច?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម