ជាតិ
​ទឹកប្រាក់ជាង​២២​លាន​ដុល្លារ​សម្រាប់​ការសាងសង់​ស្ពាន​អាកាស​នៅ​ចំណុច​រង្វង់​មូល​ចោមចៅ​
29, Jun 2018 , 7:39 pm        
រូបភាព
រូបភាព​ពី​ក្រុម​សារព័ត៌មាន​
រូបភាព​ពី​ក្រុម​សារព័ត៌មាន​
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស នៅ​រង្វង់​មូល​ចោមចៅ ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​២២​លាន​ដុល្លារ សម្រាប់​ដំណើរការ​សាងសង់​ស្ពាន​អាកាស​នេះ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​។



​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលាក្រុង​រាជធានី​ភ្នំពេញ បាន​និយាយប្រាប់​សារព័ត៌មាន ThmeyThmey ថា ស្ពាន​អាកាស​នេះ​នឹង​ចំណាយ​រយៈពេល​សាងសង់​ចំនួន ៣០​ខែ ដែល​ស្មើនឹង​២​ឆ្នាំ​៥​ខែ ទើប​រួចរាល់​។

​បន្ថែម​ពីនេះ​ទៀត សាលា​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​អ្នកបើកបរ និង​ជា​ម្ចាស់​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​ចេញចូល​តាមផ្លូវ​ជាតិ​លេខ​៣ និង​លេខ​៤ ផ្លូវ​វេ​ង​ស្រេង និង​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ទៅកាន់​រង្វង់​មូល​ចោមចៅ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​គួរ​គប្បី​បញ្ចៀស​ផ្លូវ​ផ្សេង ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​ជាយថាហេតុ​កើតឡើង​។

​គួរ​បញ្ជាក់ថា ស្ពាន​អាកាស​នៅត្រង់​រង្វង់​មូល​ចោមចៅ នឹង​គ្រោង​លេចឡើង​នេះ គឺជា​ស្ពាន​អាកាស​ទី​៦ ហើយ​។ កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សាងសង់​ចំនួន​៥ រួមមាន ស្ពាន​អាកាស​ក្បាលថ្នល់​, ស្ពាន​អាកាស​៧​មករា​,​ស្ពាន​អាកាស​ស្ទឹងមានជ័យ​, ស្ពាន​អាកាស​៥​មករា និង​ស្ពាន​អាកាស​ទឹកថ្លា​៕



Tag:
 ស្ពាន​អាកាស​
 ​រង្វង់​មូល​ចោមចៅ​
© រក្សាសិទ្ធិដោយ thmeythmey.com