កីឡាជាតិ
ជាតិ
ខ្សែ​ម​ប្រើ ចេ​ន ដែល​ចុះកិច្ចសន្យា​លេង​បឹងកេត ជា​តារាចម្រៀង​នៅ​ក្រុម Mustache Band
29, Jun 2018 , 10:19 pm        
រូបភាព
កីឡាករ ចេន (កណ្តាល) កាន់អាវថ្មីក្នុងក្លិបបឹងកេតជាមួយថ្នាក់ដឹកនាំក្លិប, រូបភាពពីហ្វេសប៊ុកក្លិបបាល់ទាត់បឹងកេត
កីឡាករ ចេន (កណ្តាល) កាន់អាវថ្មីក្នុងក្លិបបឹងកេតជាមួយថ្នាក់ដឹកនាំក្លិប, រូបភាពពីហ្វេសប៊ុកក្លិបបាល់ទាត់បឹងកេត
ដោយ:
​ក្លិប​កីឡាបាល់ទាត់​បឹងកេត​បាន​នាំចូល​កីឡាករ​ថ្មី​១​រូប​បន្ថែម គឺ​ខ្សែបម្រើ ចេ​ន សម្រាប់​ការប្រកួត​ជើង​ទី​២​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​កម្ពុជា​។ ក្រៅ​អាជីព​បាល់ទាត់ ខ្សែបម្រើ​រូបនេះ ក៏​ជា​តារាចម្រៀង​នៅ​ក្រុម  Mustache Band ផងដែរ​។​



​នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្លិប​ការពារ​តំណែង​ជើងឯក​បឹងកេត បាន​ចុះកិច្ចសន្យា​នាំចូល​ខ្សែបម្រើ​មួយរូប ដើម្បី​ត្រៀម​ប្រជែង​នា​ការប្រកួត​ជើង​ទី​២​នៃ​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​កម្ពុជា​។ ខ្សែបម្រើ​ដែលមាន​ឈ្មោះថា ចេ​ន ត្រូវបាន​ក្លិប​នេះ​អះអាងថា ជា​តារាចម្រៀង​ដ៏​ល្បី​មួយរូប​នៅ​ក្រុម Mustache Band​។

«​ក្លិប​សូម​ជម្រាបជូន​ពី​ការចុះកិច្ចសន្យា​ជាមួយ​កីឡាករ​ចំណូល​ថ្មី ចេ​ន មក​ចូលរួម​ជាមួយ​យើង​។ ចេ​ន ត្រូវបាន​មហាជន​ស្គាល់​ថា ជាតា​រាង​ចម្រៀង​វ័យក្មេង​មាន​សម្លេង​ពិ​រោះ​។ ក្រៅពី​អាជីព​ជា​តារាចម្រៀង​នៅ​ក្រុម Mustache Band ចេ​ន មាន​ទេពកោសល្យ និង​ចំណូលចិត្ត​លើ​វិស័យ​កីឡា ជាពិសេស​គឺ​កីឡាបាល់ទាត់​តែម្ដង​»​។ នេះ​ជាការ​រៀបរាប់​របស់​ក្លិប​បាល់ទាត់​បឹងកេត​។

​តាមរយៈ​ការចូល​រួមជាមួយ​បឹងកេត ខ្សែបម្រើ​រូបនេះ​រំពឹងថា នឹង​ទទួលបាន​ការលើកទឹកចិត្ត​ពី​ទស្សនិកជន ដើម្បី​ជា​កម្លាំងចលករ​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ក្នុង​ការវិវត្ត​ខ្លួន​ឲ្យ​ក្លាយជា​កីឡាករ​អាជីព​នាពេល​ដ៏​ខ្លី​ខាងមុខ​៕


Tag:
 ​បឹងកេត​
  ចេ​ន​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com