លោកស្រី​តឹក​រ៉េត កំរង​៖ ពិព័រណ៍​អឺរ៉ុប នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អឺរ៉ុប​

ជាតិ
បទសម្ភាសន៍
លោកស្រី​តឹក​រ៉េត កំរង​៖ ពិព័រណ៍​អឺរ៉ុប នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អឺរ៉ុប​
30, Jun 2018 , 10:12 am         1111
រូបភាព
​ភ្នំពេញ​៖  លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងប្រាប់​អ្នកកាសែត នា​ពិធី​បើក​ពិព័រណ៍​អឺរ៉ុប​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា​ថា ពិព័រណ៍​នេះ​ពិតជា​សំខាន់​ខ្លាំងណាស់ ព្រោះ​គឺជា​ឱកាស សម្រាប់​វិនិយោគិន​ទាំង​កម្ពុជា និង​អឺរ៉ុប អាច​ស្វែងរក​ដៃគូ​ពាណិជ្ជ​នៅ​កម្ពុជា​បន្ថែមទៀត​។ ជាងនេះទៅទៀត ពិព័រណ៍​រយៈពេល​៣​ថ្ងៃនេះ នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហគមន៍​អឺរ៉ុប​កាន់តែ​រឹងមាំ​។


  
​លោកស្រី តឹក​រ៉េត កំរង បញ្ជាក់​ដូច្នេះ​៖«​ព័រ​ណ៍​អឺរ៉ុប​នៅ​កម្ពុជា គឺ​រៀបចំ​២​ម្តង សំខាន់ គឺ​ដើម្បី​បង្ហាញ​ផលិតផល​ពី​សហគមន៍​អឺរ៉ុប​ដែល​សុទ្ធសឹង​តែមាន​គុណភាព​។ សំខាន់​ជាង​នេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង ពិសេស​កិច្ចសហការ និង​ការភ្ជាប់​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហគមន៍​អឺរ៉ុប​ផងដែរ ព្រោះ​ក្នុងឱកាស​នេះ គាត់​អាច​បង្ហាញ​ផលិតផល​គាត់​ហើយ គាត់​អាច​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​របស់គាត់​ទៀត​»​។​

 
 
 
​បើតាម រដ្ឋ​លេខ​ធិ​ការ​ក្រសួងពាណិជ្ជកម្ម​ដដែល ទំហំ​ពាណិជ្ជកម្ម​រវាង កម្ពុជា និង​សហគមន៍​អឺរ៉ុប​នៅ ក្នុង​ឆ្នាំ​២០១៧​មាន​ប្រមាណ​៥​ពាន់​លាន​ដុល្លា ក្នុង​កម្ពុជា នាំចេញ​ទៅកាន់​សហគម​ន៍​អឺរ៉ុប ជាង​៤​ពាន់​លាន​ដុល្លារ ហើយ​នាំចូល​ពី​សហគមន៍​អឺរ៉ុប ជិត​១​ពាន់​លាន​ដុល្លារ​។​
 
​សូ​បញ្ជាក់ថា ពិព័រណ៍​អឺរ៉ុប លើកដំបូង​គេ​នៅ​កម្ពុជា មាន​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​២៩ មិថុនា ដល់​ថ្ងៃទី​១ កក្កដា នៅ​ទីក្រុង​កោះ​ពេជ្រ​។ ពិព័រណ៍​នេះ រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham Cambodia) និង​មាន​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ចំនួន​៥១​មកពី​ប្រទេស​អឺរ៉ុប បាន​ចូលរួម​តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​។ ក្រុមហ៊ុន​ទាំងនោះ មានដូចជា​ក្រុមហ៊ុន​ផលិត​យានយន្ត គ្រឿង​សង្ហា​រឹម ទំនិញប្រើប្រាស់ គ្រឿង​ម៉ាស៊ីន បរិក្ខារ​ពេទ្យ ឱសថ សេវាកម្ម​ហិរញ្ញវត្ថុ ចំណីអាហារ ភេសជ្ជៈ និង​ផលិត​ជាច្រើន​ផ្សេងទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next