ជាតិ
បាក់ឌុប
បេក្ខជន​ប្រឡង​បាក់​ឌុប​នឹងត្រូវ​កំណត់​ឲ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ បើ​ប្រព្រឹត្ត​ផ្ទុយ​ពីបទ​ប្បញ្ញត្តិ​
02, Jul 2018 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ បេ​ក្ខេ​ជន​មិនត្រូវ​លាក់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ​ចូលក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ជាដាច់ខាត​។ ក្នុងករណី​រកឃើញ​ឧបករណ៍​ទាំងនោះ នឹង​ចាត់ទុកថា​បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​ពីបទ​ប្បញ្ញត្តិ ដែល​ត្រូវ​បានកំណត់​ឲ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​។​


​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រាប់​ឲ្យ​បេក្ខជន​ដែលមាន​ឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​នេះ ត្រូវគោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​ឲ្យ​បានល្អ​ប្រសើរ​។ ប្រសិនបើ​រកឃើញថា បេក្ខជន​លាក់ទុក​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ​ជាប់​ខ្លួន សម្រាប់​យក​ចូលក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង នោះ​ការកម្រិត​វិន័យ​ចំពោះ​បេក្ខជន និង​ត្រូវបាន​កំណត់ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​។​
 
​សូមបញ្ជាក់ថា បេក្ខជន​មានឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះដឹង​ទូទៅ និង​បំពេញវិជ្ជា មាន​ចំនួន ១១៧ ,០៦១ នាក់ ក្នុងសម័យ​ប្រឡង ថ្ងៃទី ២០ សីហា ឆ្នាំ ២០១៨ នេះ ។ មណ្ឌល​ប្រឡង​ចំនួន​១៩៥ មណ្ឌល ចែកចេញជា​៤,៧១៦​បន្ទប់ នៅ​រាជធានី​ខេត្ត ទាំង​២៥ ទូទាំងប្រទេស​៕

Tag:
 ក្រសួង​អប់រំ​
  បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com