កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ផ្ទះ​រុស្ស៊ី ទម្លាក់​អេ​ស្ប៉ា​ញ ដោយ​បាល់​ប៉េ​ណា​ល់​ទី​ក្រោយជំនួប១២០នាទី
01, Jul 2018 , 11:52 pm        
រូបភាព
កីឡាកររុស្ស៊ី អបអរជ័យជម្នះរបស់ខ្លួន។ រូបថត FIFA
កីឡាកររុស្ស៊ី អបអរជ័យជម្នះរបស់ខ្លួន។ រូបថត FIFA
ដោយ: រួបរួម
ម្ចាស់ផ្ទះ​រុស្ស៊ី បាន​យកឈ្នះ​ជើងឯក​ឆ្នាំ​២០១០ អេ​ស្ប៉ា​ញ ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី ៤-៣ នា​ការប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ FIFA World Cup នៅ​កីឡដ្ឋាន Luzhniki Stadium ក្នុង​ក្រុង​មូ​ស្គូ​។ ការប្រកួត​អស់​១២០​នាទី ក្រុម​ទាំងពីរ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ហើយ​ឈានដល់​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កាត់ក្តី រុស្ស៊ី​ឈ្នះ ៤-៣ ។​



Sergie Ignashevich បានធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​នៅ​នាទី​១២ ក្រោយ​ការព្យាយាម​រារាំង Sergio Ramos នៅ​តំបន់​គ្រោះថ្នាក់​។ ប៉ុន្តែ​៤​នាទី មុន​បញ្ចប់​ការប្រកួត​តង់​ទីមួយ Artem Dzyuba បាន​ទាត់​បាល់​ប៉េ​ណា​ល់​ទី​តាម​ស្មើ​វិញ បន្ទាប់ពី Gerard Pique លើកដៃ​ប៉ះបាល់​នៅ​តំបន់​គ្រោះថ្នាក់​។​

​លទ្ធផល​ស្មើ ១-១  ត្រូវបាន​រក្សា​រហូតដល់​៩០​នាទី ហើយ​ឈានដល់​ការបន្ថែម​១៥​នាទី​ពីរដង​។ ការប្រកួត​នៅតែ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី រហូតដល់​មានការ​កាត់ក្តី​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​។​

Fedor Smolov, Sergie Ignshevich, Aleksandr Golovin និង Denis Cheryshev សុទ្ធតែ​ធ្វើបាន​សម្រេច​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ រីឯ​ក្រុម​អេ​ស្ប៉ា​ញ​សម្រេចបាន​៣​គ្រាប់ ដោយ Andres Iniesta, Gerard Pique និង Sergio Ramos ខណៈ ការទា​ត់របស់ Koke ត្រូវបាន​សង្គ្រោះ​ដោយ​អ្នកចាំទី​រុស្ស៊ី Igor Akinfeev ហើយ​គ្រាប់​បាល់​ដែលជា​ឱកាស​ចុងក្រោយ Iago Aspas បានធ្វើ​ឲ្យ​ខកខាន តាមរយៈ​ការ​ទាត់​ហើរ​លើរ​បាទី​៕


Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com