កីឡាជាតិ
ជាតិ
AFF Women៖ ក្រោយ​លត់​ទី​ម័​រ​ខាងកើត ១២-០ កម្ពុជា​បន្ត​ជួប​ម៉ាឡេស៊ី​នៅ​យប់​នេះ​
02, Jul 2018 , 10:25 am        
រូបភាព
ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាពេលហ្វឹកហាត់ត្រៀមមុនជួបម៉ាឡេស៊ី, រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាពេលហ្វឹកហាត់ត្រៀមមុនជួបម៉ាឡេស៊ី, រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
​ក្រុមកីឡា​ការិនី​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​តទល់​ជាមួយ​ម៉ាឡេស៊ី សម្រាប់​ជំនួប​លើក​ទី​២​នៃ​ពានរង្វាន់ AFF Women Championship 2018 នា​ម៉ោង​៧​យប់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​កីឡដ្ឋាន Bumi Sriwijaya Stadium ក្នុង​ទីក្រុង Palembang ប្រទេស​ឥណ្ឌូណេស៊ី​។​



​ក្រោយ​លត់​ក្រុមទី​ម័​រ​ខាងកើត​ក្នុង​លទ្ធផល ១២-០ នា​ជំនួប​បើកឆាក​កាលពី​ថ្ងៃទី​៣០ មិថុនា  ក្រុមកីឡា​ការិនី​ជម្រើសជាតិ​កម្ពុជា​បន្ត​ជួប​ក្រុម​ម៉ាឡេស៊ី សម្រាប់​ជំនួប​លើក​ទី​២​ពានរង្វាន់ AFF Women Championship 2018 ដែល​រៀបចំ​នៅ​កីឡដ្ឋាន Bumi Sriwijaya Stadium ប្រទេស​ឥណ្ឌូណេស៊ី នា​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​



​សម្រាប់​ជំនួប​បើកឆាក​ក្រុមកីឡា​ការិនី​ជម្រើសជាតិ​ម៉ាឡេស៊ី​បាន​ចាញ់​ក្រុម​អូស្ត្រាលី​ក្នុង​លទ្ធផល ៧-០​។ បច្ចុប្បន្ន​កម្ពុជា​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​៣​ពិន្ទុ ខណៈ​ម៉ាឡេស៊ី​ឈរ​លេខា​រៀង​ទី​៤​មាន​សូន្យ​ពិ​ន្ទ​។

​បើតាម​ប្រវត្តិ​ម៉ាឡេស៊ី​ធ្លាប់​ចូលរួម​ការប្រកួត​ពាន​រង្វាន់​បាល់ទាត់​នារី​កម្រិត​អាស៊ាន​នេះ​ចំនួន​៧​លើក​(២០០៧, ២០០៨, ២០១០, ២០១២, ២០១៣, ២០១៥, ២០១៦) ហើយ​ធ្លាប់​ទទួលបាន​លេខ​៣​ម្តង​នៅ​ឆ្នាំ​២០០៧ ពេល​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា​គ្រង​ជើងឯក​។ ប៉ុន្តែ​ក្រៅពីនេះ ម៉ាឡេស៊ី មិន​ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់​នោះទេ ពោលគឺ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​។ សម្រាប់​កម្ពុជា នេះ​ជាការ​បង្ហាញខ្លួន​ដំបូង​ក្នុង​ពានរង្វាន់ AFF Women Championship នេះ​៕  


Tag:
 បាល់ទាត់​នារី​
  AFF Women Championship
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com