ពីនេះ ពីនោះ
តើ​ពាក្យ «​ក្រឡុក​» អាច​ប្រើ​ជា​ផ្លូវការ​បានដែរ​ឬទេ​?
03, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ទូទៅ ប្រាកដជា​ស្គាល់​ពាក្យ​ថា «​ក្រឡុក​» ដែល​តែងតែ​និយាយថា ក្រឡុក​ស្រា ក្រឡុក​ទឹកក្រូច ប៉ុន្តែ​ភាគច្រើន​នៅតែ​មិន​ច្បាស់​ថា​ពាក្យ «​ក្រឡុក​» នេះ​ថា​ជា​ពាក្យ​ខ្មែរ ឬ​កម្ចី​ពី​បរទេស​នៅឡើយ​ទេ​។ នៅក្នុង​ភាសា​ខ្មែរ មិនមាន​ពាក្យ «​ក្រឡុក​»​នេះ​ទេ តែ​ពលរដ្ឋ​ខ្មែរ សឹងតែ​ប្រើ​ជា​ផ្លូវការ​ទៅហើយ​។​



​ពាក្យ​«​ក្រឡុក​» គ្រាន់តែ​ជា​ពាក្យ​ដែល​ពលរដ្ឋ​ខ្មែរ​និយាយ​ទៅតាម​តែ​អាច​យកបាន​តែប៉ុណ្ណោះ​។ ចំណែកឯ​ការសរសេរ​វិញ គេ​មិន​ប្រាកដថា សរសេរ​«​ក្រឡុក​»​នេះ​អាច​ទទួលយក​បានដែរ​ឬ​អត់​ទេ​។ ទោះបី​ពាក្យ​នេះ គេ​មិនទាន់​បញ្ជាក់ថា ខុស ឬ ត្រូវ​យ៉ាងណាក៏ដោយ តែបើ​មិន​ប្រើពាក្យ​នេះ ក៏​មិនមាន​ដែល​ត្រូវ​ជំនួស​ពាក្យ​ថា «​ក្រឡុក​»​នេះដែរ​។ យ៉ាងណាក៏ដោយ​មហាជន​ទាំងអស់ ពេញនិយម​ប្រើពាក្យ​នេះ​ជា​ទម្លាប់​ទៅហើយ​៕




Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com