អន្តរជាតិ
ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជំរុញ​សភា​ឲ្យ​សើរើ​ច្បាប់​អន្តោប្រវេសន៍​
06, Jul 2018 , 7:59 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
ដោយ: VOA
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​ជាថ្មី​ម្តងទៀត​បាន​អំពាវនាវ​ដល់​សភា​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​ឲ្យ​សើរើ​ច្បាប់​អន្តោប្រវេសន៍​ឡើងវិញ ទោះបី​សហការី​ខាង​គណបក្ស​សាធារណរដ្ឋ​របស់លោក បាន​បែកបាក់​គ្នា​អំពី​បញ្ហា​នេះហើយ​សភាតំណាងរាស្ត្រ​បាន​ច្រានចោល​សំណើរ​នេះ​ពីរដង​រួចហើយ ដែល​ប្រធានាធិបតី​ត្រាំ​បាន​និយាយថា លោក​បាន​គាំទ្រ​ក៏ដោយ​។



​លោក​ត្រាំ​បាន​និយាយថា ភ្នាក់ងារ​ការពារ​ព្រំដែន​សហរដ្ឋអាមេរិក​ចាំបាច់​ប្រាប់​ជន​ចំណាកស្រុក​ដែល​ព្យាយាម​ចូលក្នុង​សហរដ្ឋអាមេរិក​ខុសច្បាប់​នៅឯ​ព្រំដែន​ភាគខាងត្បូង​សហរដ្ឋអាមេរិក​ជាមួយ​ប្រទេស​ម៉ិច​សិ​កថា សហរដ្ឋអាមេរិក​មិន​ពិនិត្យមើល​ឡើងវិញ​នូវ​ការដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​របស់​ពួកគេ​ទៀត​ទេ​។​

​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​នៅក្នុង​សារ​តាម​ប្រព័ន្ធ​Twitter​ជា​បន្តបន្ទាប់​ថា «​សភា​ត្រូវតែ​អនុម័ត​ច្បាប់​អន្តោប្រវេសន៍​ប្រកបដោយ​ការ​ឆ្លៀ​សវៃ យ៉ាង​រហ័ស​ហើយនឹង​សម​ហេតុផល​នៅពេល​ឥឡូវនេះ​»​។​

​គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ថា តើ​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ សភា​នឹង​ប៉ុនប៉ង​ម្តងទៀត​ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​អន្តោប្រវេសន៍​នោះដែរ​ឬទេ ដោយ​ប្រធានាធិបតី​ត្រាំ​បាន​ប្រាប់​ពួក​គណបក្ស​សាធារណរដ្ឋ​កាលពីពេល​ថ្មីៗ​នេះ​ឲ្យ​បញ្ឈប់​ការ​ខ្ជះខ្ជាយ​ពេលវេលា​របស់ខ្លួន​នៅក្នុង​ការ​ប្រឈម​ជាមួយ​ពួក​គណបក្ស​ប្រជាធិបតេយ្យ ដែលជា​គណបក្សប្រឆាំង ហើយ​ពេលខ្លះ​បាន​ប្រាប់​ក្រុម​សមាជិកសភា​ឲ្យ​អនុម័ត​ការកែប្រែ​គោលនយោបាយ​អន្តោប្រវេសន៍​សហរដ្ឋអាមេរិក​។​

​ក្នុង​កំណត់សម្គាល់​មួយ នៅពេល​ថ្មីៗ​នេះ​របស់លោក លោក​ត្រាំ​មិន​អើពើ​ការពន្យល់​ពី​វិបត្តិ​ជនអន្តោប្រវេសន៍ ដែល​រដ្ឋបាល​របស់លោក​ប្រឈម​នៅឯ​ព្រំដែន ដោយសារ​គោលនយោបាយ​មិន​អត់ឱន​របស់លោក​ដែល​បាន​ឃុំឃាំង​ជន​ណា​ដែល​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com