ជាតិ
១ឆ្នាំហើយដែលតំបន់ប្រាសាទសំបូរព្រៃគុក ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក
× ភ្នំពេញ៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨នេះ ជាខួប១ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយអបអរខួប១០ឆ្នាំ និងខួប១ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោករួមគ្នា នៅថ្ងៃទី ១៥ ខែកក្កដា នាពហុកីឡដ្ឋានជាតិអូឡាំពិក។
អង្គការយូណេស្កូ បានអនុម័តចុះបញ្ជីប្រាសាទសំបូរព្រៃគុក ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅយប់ថ្ងៃទី៨ខែកក្កដា ក្នុងទីក្រុង KRAKOW ប្រទេសប៉ូឡូញ នាកិច្ចប្រជុំប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។
ក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក ដែលស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏ទាក់ទាញមួយ។ ប្រាសាទសំបូរព្រៃគុក កសាងឡើងនៅសតវត្សរ៍ទី៧ ក្នុងរជ្ជកាលស្តេច ឥសានវរ្ម័ន ក្នុងសម័យចេនឡា មានចំនួន២៩១ប្រាសាទ ដែលបែងចែងជាបីក្រុមសំខាន់ៗ គឺក្រុមប្រាសាទកណ្ដាល , ក្រុមប្រាសាទខាងត្បូង និងក្រុមប្រាសាទខាងជើង៕
Tag:
ប្រាសាទសំបូរព្រៃគុក
កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com