ជាតិ
សុខភាព
នៅពេលដែល​អ្នក​និយាយ​ច្រើន​ជាមួយ​កូនតូច មាន​ប្រយោជន៍​អ្វីខ្លះ ?
10, Jul 2018 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការនិយាយ​ច្រើន​ជាមួយ​ទារក ឬ​កូនតូច​របស់លោក​អ្នក ពិត​ជាមាន​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់​ពួកគេ​។ កូនលោក​អ្នកនឹង​ឆាប់​ចេះ​និយាយ មានការ​វិវត្តន៍​ខួរក្បាល​លឿន ជាពិសេស​កូន​របស់​អ្នកមាន​អារម្មណ៍​ថា​សុវត្ថិភាប ព្រោះ​គេ​បានឮ​សំឡេង​អ្នក​រាល់ថ្ងៃ ដែល​នេះ ក៏​ជា​ផ្នែក​មួយ​បង្កើន​ភាពស្និទ្ធស្នាល​រវាង​ឪពុកម្តាយ និង​កូន​ដែរ​។



​ខាងក្រោម​នេះ ជា​អត្ថប្រយោជន៍​លម្អិត ដែល​កូនតូច​របស់​អ្នកនឹង​អាច​ទទួលបាន នៅពេលដែល​លោកអ្នក​តែងតែ​និយាយ​លេង​ជាមួយ​គេ​៖

១. នៅពេលដែល​អ្នក​និយាយ​ដាក់​កូន​តាំងពី​តូច កូន​នឹង​ឆាប់​ចេះ​និយាយ ព្រោះ​គេ​ស្តាប់​សម្តី     របស់​អ្នកជា​រៀងរាល់ថ្ងៃ​។ ដូចនេះ​វា​នឹង​ជួយ​កូន​ឲ្យ​ឆាប់​ចេញ​បញ្ចេញ​សំឡេង​បាន​។​
២. ប្រសិនជា​កូន​អាច​ស្តាប់​អ្នក​និយាយ​ច្រើន​ជាមួយ​គេ នោះ​ខួរក្បាល​គេ​នឹង​លូតលាស់​ល្អ ព្រោះ​គេ​អាច​ចាប់ផ្តើម​បែងចែក​ពាក្យសម្តី​របស់​អ្នក​។ ម្យ៉ាងទៀត កូន​នឹង​អាច​ស្គាល់​របស់​ដែល​នៅ​ជុំវិញខ្លួន ព្រោះ​អ្នក​តែងតែ​បង្ហាញ​ប្រាប់​គេ​។ ដូចនេះ​គេ​នឹង​អាច​ចាប់ផ្តើម​ប្រើ​ខួរក្បាល ដោយ​ធ្វើ​ឲ្យ​គេ​អាច​ឆ្លាត​ខ្លាំង​នៅពេលដែល​ធំ​ឡើង​។​
៣. ការនិយាយ​ដាក់​កូន​ច្រើន នឹង​អាចជួយ​បង្កើន​សមត្ថភាព​ចំណាំ​របស់គេ​។ ដូចនេះ​កូន​នឹង​អាច​រៀន​ពូកែ នៅពេលដែល​គេ​ចូល​សាលារៀន មិន​អន់​ជាង​ក្មេង​ដទៃ​ឡើយ​។​
៤. នៅពេលដែល​អ្នក​និយាយ​ជាមួយ​កូន​ច្រើន នឹង​អាចធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​សុវត្ថិភាព ព្រោះ​គេ​អាច​ល​ឮ​សំឡេង​អ្នក​គ្រប់ពេល ហើយ​កូន​នឹង​អាច​ក្លាហាន នៅពេលដែល​ធំ​ឡើង​។ ដូច្នេះ​អ្នក​គួរតែ​និយាយ​ជាមួយ​កូន​ឲ្យ​ច្រើន ទើប​កូន​អាច​ទទួលបាន​ប្រយោជន៍​ខាងលើ​។​

​ឧបត្ថម្ភ​ដោយ Baby Outlet ហាង​ទំនិញ ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ធំជាងគេ​នៅ​កម្ពុជា​។ ទំនាក់ទំនង​លេខ​ទូរ​សព្ទ 017 222 978, 017 886 685 និង​លេខ 017 888 292 ៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com