កីឡាអន្តរជាតិ
អន្តរជាតិ
កៅអីលោក Sampaoli នៅអាហ្សង់ទីន នឹងសម្រេចនៅចុងខែកក្កដា ក្រោយធ្លាក់ត្រឹមវគ្គ១៦ក្រុម
× អនាគតរបស់លោក Jorge Sampaoli ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីននឹងត្រូវសម្រេចនៅចុងខែកក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ពីក្រុមខ្លាំងមកពីអាមេរិកឡាទីនមួយនេះធ្លាក់ចេញពីការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោក World Cup 2018 ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។
គ្រូវបង្វឹកសញ្ជាតិអាហ្សង់ទីន វ័យ៥៨ឆ្នាំ ត្រូវបានគេរំពឹងថានឹងនាំក្រុមធ្វើឲ្យបានល្អដូចកាលពីឆ្នាំ២០១៤ ដែលអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ។ តែយ៉ាងក្រុមជើងឯករងកាលនៅក្រុងរីយ៉ូប្រទេសប្រេស៊ីលបានខ្ទាតចេញត្រឹមវគ្គ១/៨ផ្តាច់ព្រ័ត្រ ក្រោមថ្វៃជើងាបារាំងក្នុងលទ្ធផល ៤-៣។
បើតាមការផ្សាយរបស់ BBC បរាជ័យនេះ ត្រូវបានគេមើលឃើញថាអតីតក្រូស៊ីលី អាចនឹងត្រូវចែកផ្លូវជាមួយអាហ្សង់ទីន ប៉ុន្តែលោកនៅជាប់ភារកិច្ចទទួលបន្ទុកដឹកនាំក្រុមយុវជនអាយុក្រោម២០ ប្រកួតពានរង្វាន់ក្នុងប្រទេសអេស្ប៉ាញចាប់ពីថ្ងៃទី ២៨ ខែកក្កដាខាងមុខនេះ។
លោក Sampaoli បានជួបជាមួយលោក Claudio Tapia ប្រធានសមាគមកីឡាបាល់ទាត់អាហ្សង់ទីន (AFA) និងអនុប្រធានលោក Daniel Angelici កាលពីថ្ងៃទី៩ ខែកក្កដារួចមកហើយ។
ក្រោយជួបលោក Sampaoli រួច AFA នឹងមានកិច្ចប្រជុំបន្ថែមម្តងទៀតដើម្បីពិភាក្សាអំពីអនាគតរបស់គាត់នៅចុងខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះថាគួរបន្ត ឬត្រូវបញ្ចប់។
អតីតអ្នកចាត់ការទូទៅក្រុម Sevilla បានឡើងដឹកនាំអាហ្សង់ទីនកាលពីខែឧសភា ឆ្នាំ ២០១៧ ហើយជួយក្រុមនេះបានកៅអីទៅលេង World Cup នៅរុស្ស៊ី និងអាចឆ្លងផុតវគ្គចែកពួលក្រោយយកឈ្នះនីហ្សេរីយ៉ាក្នុងការប្រកួតចុងក្រោយ៕
Tag:
បាល់ទាត់
FIFA World Cup
Jorge Sampaoli
អាហ្សង់ទីន
© រក្សាសិទ្ធិដោយ thmeythmey.com