កីឡាអន្តរជាតិ
អន្តរជាតិ
ក្រូអាស៊ី ទម្លាក់អង់គ្លេសដើម្បីឡើងទៅជួបបារាំងនៅវគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ
× ក្រូអាស៊ី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018 ជាប្រវត្តិសាស្ត្រ បន្ទាប់ពីពួកគេបានយកឈ្នះអង់គ្លេស ២-១ ក្នុងជំនួបដែលឈានដល់ការបន្ថែមម៉ោង១៥នាទីពីរដង នាកីឡដ្ឋាន Luzhniki។ ក្រូអាស៊ី ត្រូវឡើងទៅដណ្តើមពានជាមួយបារាំងនៅថ្ងៃអាទិត្យ ខណៈអង់គ្លេស ត្រូវប្រជែងយកលេខ៣ជាមួយបែលហ្ស៊ិក។
Kieran Trippier បានស៊ុតបាល់ហ្វ្រីឃីតពីចម្ងាយដើម្បីជួយឲ្យអង់គ្លេសនាំមុខនៅ៥នាទីដំបូង។ ការប្រឹងវាយបករបស់ក្រូអាស៊ី បានធ្វើឲ្យមានលទ្ធផលស្មើ ១-១ នៅនាទី៦៨ ដែលសម្រេចបានដោយ Ivan Perisic ក្រោយការបញ្ជូនរបស់ Sime Vrsaljko។
ជំនួបនេះឈានដល់ការបន្ថែម៣០នាទីពីរដង។ ឈានដល់នាទី១០៩ Perisic បានបញ្ជូនបាល់ឲ្យ Mario Mandzukic ទាត់បាល់បញ្ចូលទីនាំជ័យជម្នះដ៏រំភើបសម្រាប់ក្រុមជម្រើសជាតិក្រូអាស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com