ជាតិ
បោះឆ្នោត
សមាជិក គ.ជ.ប ទាំង៩រូប មិនមានសិទ្ធិបោះឆ្នោតឡើយ
× សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន៩នាក់ មិនមានសិទ្ធិក្នុងការចូលរួមការបោះឆ្នោតឡើយ។ នេះបើយោងតាមសេចក្តីសម្រេចមួយរបស់គ.ជ.ប ចុះកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ។
អ្នកដែលត្រូវព្យួរសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ននោះរួមមាន លោក ស៊ិក ប៊ុនហុក ដែលជាប្រធានគ.ជ.ប ផ្ទាល់ លោក នុត សុខុម អនុប្រធាន និងសមាជិក៧នាក់ទៀត រួមមាន លោក មាន សទិ,លោក ឌឹម សុវណ្ណារុំ, លោក ឌុច សុន, លោក ហ៊ីង ធីរិទ្ធី, លោក ឯម សូផាត, លោក ហ៊ែន សារ៉ាត់ និងលោក ហង្ស ពុទ្ធា។
ការព្យួរសិទ្ធិបោះឆ្នោតប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ទាំង ៩រូបជាបណ្ដោះអាសន្ននេះ ធ្វើឡើងក្នុងនីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅអាទិត្យ ទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
Tag:
គ.ជ.ប
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com