ជាតិ
បោះឆ្នោត
នយោបាយជាតិ
ទោះមិនមានលុយហែធំ តែបក្សសំបុកឃ្មុំបន្តចុះចែកខិត្តបណ្ណនៅគ្រប់មូលដ្ឋាន
× ភ្នំពេញ៖ គណបក្សសំបុកឃ្មុំសង្គមដើម្បីប្រជាធិបតេយ្យ មិនមានគម្រោងហែក្បួនទ្រង់ទ្រាយធំ ដូចគណបក្សដទៃឡើយ។ កង្វះថវិកាគឺជាមូលហេតុចម្បង។ នេះបើតាមការឲ្យដឹងពីលោក ឡាយ ណារិន អគ្គលេខាធិការគណបក្ស។
ក្បួនឃោសនាទ្រង់ទ្រាយធំរបស់គណបក្សសំបុកឃ្មុំដើម្បីប្រជាធិបតេយ្យ គ្រោងនិងធ្វើនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ដោយមានអ្នកចូលរួមជាង១០០នាក់ប៉ុណ្ណោះ។ បើទោះជាចំនួនអ្នកចូលរួមនេះមានតិចក្ដី តែសម្រាប់គណបក្សដែលមានលេខរៀងទី៦ ក្នុងតារាងសន្លឹកឆ្នោតរបស់ គ.ជ.បនេះ បានចាត់ទុកថាជាចំនួនច្រើនបំផុត នៃការអ្នកចូលរួមឃោសនារបស់គណបក្សខ្លួន។
លោក ឡាយ ណារិន អគ្គលេខាធិការគណបក្សសំបុកឃ្មុំសង្គមដើម្បីប្រជាធិបតេយ្យ បានបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey ថា គណបក្សមិនមានប្រាក់គ្រប់គ្រាន់ ដើម្បីទាក់ទាញអ្នកគាំទ្រឲ្យបានច្រើនដូចគេ។
លោក ឡាយ ណារិន បញ្ជាក់ដូច្នេះថា៖ «ចំនួនជាង១០០នាក់នេះ គឺវាច្រើនហើយសម្រាប់គណបក្សរបស់យើង តែបើប្រៀបធៀបជាមួយបក្សដទៃ គឺតិចសម្រាប់គេទេ។ នេះក៏មកពីយើងមិនមានប្រាក់ ហើយអ្នកចូលរួមរបស់យើងក៏តិច»។
យ៉ាងណាម៉ិញ បើទោះជាមិនមានប្រាក់គ្របគ្រាន់ក្នុងការឃោសនាទ្រង់ទ្រាយធំដូចគេក្ដី តែសមាជិកសមាជិការនៃគណបក្សដែលដឹកនាំដោយលោក ម៉ម សូណង់ដូ នេះ បានចុះចែកខិត្តបណ្ណស្តីពីសារនយោបាយដល់ពលរដ្ឋនៅតាមមូលដ្ឋាន ទូទាំង២៥មណ្ឌល ដែលខ្លួនបានឈរឈ្មោះ៕
Tag:
គណបក្ស
បោះឆ្នោត
ឃោសនា
© រក្សាសិទ្ធិដោយ thmeythmey.com