ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
CATA រៀបចំពិព័រណ៌ទេសចរណ៍ជាតិលើកដំបូងជំរុញការផ្សព្វផ្សាយ និងលក់ផលិតផលក្នុងស្រុក
16, Jul 2018 ,
12:06 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA នឹងរៀបចំពិព័រណ៌ទេសចរណ៍ជាតិជាលើកទីមួយរបស់ខ្លួនរយៈពេល៣ថ្ងៃ ក្នុងបំណងជំរុញការផ្សព្វផ្សាយសេវាកម្មទេសចរណ៍ និងម្ហូបអាហារ។ ប្រធានសមាគមរំពឹងថា ពិព័រណ៌នេះនឹងទាក់ទាញប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋខ្មែរជាច្រើន ដែលចង់ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីសេវាកម្មទេសចរណ៍ និងផលិតផលក្នុងស្រុក។
ពិព័រណ៌ទេសចរណ៍ជាតិលើកទី១ ធ្វើឡើងក្រោមប្រធានបទ «កំណប់ទ្រព្យទេសចរណ៍កម្ពុជា» មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០-២២ កក្កដា នៅសាលមហោស្រព និងពិព័រណ៌កោះពេជ្រ។ ពិព័រណ៌នេះមានការចូលរួមពីបណ្តាក្រុមហ៊ុនសរុបចំនួន ១៦០ក្រុមហ៊ុន។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយពិព័រណ៌ទេសចរណ៍ជាតិដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប នៅថ្ងៃទី១៤ កក្កដា បានពន្យល់ថា បណ្តាក្រុមហ៊ុនដែលចូលរួមនោះ រួមមាន ទីភ្នាក់ងារទេសចរណ៍ សហគមន៍ទេសចរណ៍ ភោជនីយដ្ឋាន សមាគមចុងភៅ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹក-គោក និងក្រុមហ៊ុនផលិតផលក្នុងស្រុក។ល។ លោកស្រីបន្ថែមថា ពិព័រណ៌នេះនឹងរៀបចំឱ្យមានការជួបជុំរវាងអ្នកផលិត និងអ្នកទទួលទិញ ពិសេសការរចនាកញ្ចប់ទស្សនៈកិច្ចទេសចរណ៍របស់ភ្ញៀវ បំណងដើម្បីពន្យាការស្នាក់នៅរបស់ភ្ញៀវ។
លោកស្រី ឆាយ ស៊ីវលីន បន្ថែមថា ក្រៅពីផ្សព្វផ្សាយពីកញ្ចប់សេវាកម្មទេសចរណ៍ក្នុងស្រុកហើយនោះ ពិព័រណ៌ខាងលើ និងរៀបចំផ្សព្វផ្សាយមុខម្ហូបអាហារខ្មែរ ព្រោះថាកន្លងមកការផ្សព្វផ្សាយនៅមានកម្រិត ជាហេតុធ្វើឱ្យម្ហូបទាំងនោះមិនសូវល្បីល្បាញក្នុងវិស័យម្ហូបអាហារ។ «តាមពិតទៅ អាហារខ្មែរឆ្ងាញ់ មានភាពទាក់ទាញ និងជួយដល់សុខភាពទៀតផង តែកង្វះការផ្សព្វផ្សាយទើបមិនសូវល្បីដល់ឆាកអន្ដរជាតិ ដូច្នេះពិព័រណ៌នេះ កញែកម្ហូបអាហារ ក្នុងបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ»។ នេះជាការលើកឡើងរបស់ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។
លោកស្រីប្រធានសមាគមទទួលស្គាល់ថា ម្ហូបអាហារ បានរួមចំណែកខ្លាំងក្នុងវិស័យទេសចរណ៍ ដែលធ្វើឱ្យភ្ញៀវចង់មកម្ដងហើយម្ដងទៀត ខុសពីការទស្សនាប្រាសាទ ឆ្នេរខ្សាច់ និងទឹកជ្រោះ។ល។ លោកស្រីថា សមាគម បាននិងកំពុងជំរុញឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់យកចិត្តទុកដាក់ពីបញ្ហានេះ ហើយប្រើប្រាស់ផលិតខ្មែរ និងសេវាកម្មទេសចរណ៍សហគមន៍ ដើម្បីឱ្យពួកគេបានប្រយោជន៍ខ្លះពីវិស័យទេសចរណ៍។
ទាក់ទងនឹងពិព័រណ៌ទេសចរណ៍ជាតិ លោកស្រី ឆាយ ស៊ីវលីន សុំឱ្យប្រតិបត្តិការទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ ព្រោះថាព្រឹត្តិការណ៍នេះអាចឱ្យពួកគេស្វែងយល់កាន់តែជ្រៅពីអ្វីទៅជាសេវាកម្មទេសចរណ៍ អ្វីជាគុណភាពនៃសេវាកម្មទេសចរណ៍ និងអ្វីទៅជាការពង្រីកកញ្ចប់ទស្សនៈកិច្ចបន្ថែម។ល។ ក្នុងពិព័រណ៌នេះដែរ នឹងមានការចូលរួមពីវាគ្មិនមកពីបណ្តាប្រទេសផ្សេងៗ ដែលពួកគេនឹងចែករំលែកពីបទពិសោធន៍ជោគជ័យនានាក្នុងវិស័យទេសចរណ៍៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 សប្តាហ៍
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម