អន្តរជាតិ
អាជ្ញាធរ​ប៉ា​គី​ស្ថាន​ចាប់​អតីត​នាយករដ្ឋមន្ត្រី​ឃុំឃាំង​តាម​ការចោទប្រកាន់​ពីបទ «​ពុករលួយ​»
16, Jul 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​អាជ្ញាធរ​ប៉ា​គី​ស្ថាន​បាន​ឃុំឃាំង​លោក Nawaz Sharif អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ក្រោម​ការចោទប្រកាន់​ពីបទ «​ពុករលួយ​»​។​



​ហ្វូងមនុស្ស​ដ៏​ធំ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង Lahore ទី​ដែល​លោក Sharif បាន​ត្រឡប់​មកពី​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​សុក្រ​។ អ្នកស្រី Ayesha Tanzeem អ្នកយកព័ត៌មាន​រប​ស់ VOA បាន​ដើរ​ជាមួយ​ក្រុមការងារ​រប​ស់​គណបក្ស ខណៈដែល​ពួកគេ​បានធ្វើ​ដំណើរ​ទៅកាន់​ព្រលានយន្តហោះ​។ អ្នកស្រី​បាន​រាយការណ៍​មក​ថា មនុស្ស​រាប់ពាន់នាក់​បាន​ចូលរួម​ពិធី​ជួបជុំ​នៅ​ទីក្រុង Lahore កាលពី​ថ្ងៃ​សុក្រ​ដើម្បី​ទទួល​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ដែល​ត្រូវ​បណ្តេញ​ចេញពី​តំណែង​គឺ​លោក Nawaz Sharif និង​កូនស្រី​ឈ្មោះ Maryam នៅ​ព្រលានយន្តហោះ​។​

​ប៉ុន្តែ​ពួកគេ​ភាគច្រើន​មិនអាច​ទៅដល់​ព្រលានយន្តហោះ​ទេ​។ អាជ្ញាធរ​បានដាក់​កុង​តឺ​ន័​រ​តាមផ្លូវ​ដើម្បី​បិទផ្លូវ​ទៅ​កន្លែង​ដង្ហែ​បាតុកម្ម​។ សេវា​ទូរស័ព្ទ​ត្រូវ​ផ្តាច់​នៅក្នុង​ទីក្រុង​នេះ​ដើម្បី​បង្ក​ការលំបាក​ដល់​អ្នករៀបចំ​បាតុកម្ម​។ មន្ត្រី​គណបក្ស​ក៏បាន​ត្អូញត្អែរ​ផងដែរ​អំពី​ការបង្ក្រាប​ដ៏​ធំ​ទៅលើ​កម្មករ បន្ទាប់ពី​ប៉ូលិស​ចាប់ខ្លួន​មនុស្ស​បណ្តើរ ប៉ុន្មាន​ថ្ងៃមុន​ការជួប​ជុំគ្នា​នេះ​។ ប៉ុន្តែ​ពួក​អ្នកគាំទ្រ​រឹងមាំ​មិន ញញើត​ឡើយ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com