ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បោះឆ្នោត
នយោបាយជាតិ
លោក ហួន រាជចំរើន៖ ទៅមូលដ្ឋានផ្ទាល់ ប្រសើរជាងដង្ហែក្បួនបង្ហាញសាច់ដុំ
16, Jul 2018 ,
2:51 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលទទួលបានអាសនៈ១នៅរដ្ឋសភាក្រោយការរំលាយគណបក្សសង្គ្រោះជាតិនោះ បន្តបេសកកម្មរបស់ខ្លួនក្នុងការប្រកួតប្រជែងសម្រាប់អណត្តិទី៦។ លោក ហួន រាជចំរើន ដែលជាប្រធានគណបក្ស បានអះអាងថា បក្សលោកមិនហែក្បួនឃោសនាទ្រង់ទ្រាយធំឡើយ។ លោកអះអាងថា មិនមែនមកពីអត់ថវិកានោះទេ ប៉ុន្តែលោកពន្យល់ថា ការចុះមូលដ្ឋានផ្ទាល់ទើបមានប្រសិទ្ធភាព។
«ការអភិវឌ្ឍធនធានយុវជន កសិឧស្សាហកម្ម ទេសចរណ៍ និងសេដ្ឋកិច្ច»។ នេះជាគោលនយោបាយអភិវឌ្ឍន៍៤ចំណុចសំខាន់ៗរបស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។ ដើម្បីឲ្យគោលនយោបាយទាំងនេះ ជ្រាបដល់ប្រជាពលរដ្ឋ លោក ហួន រាជចំរើន បានអះអាង ការចុះឃោសនាផ្ទាល់នៅតាមមូលដ្ឋាន គឺជារឿងដ៏ចាំបាច់បំផុត។
គណបក្សដែលមានលេខរៀងទី១៤ក្នុងសន្លឹកឆ្នោតមួយនេះ មានបេក្ខជនឈរឈ្មោះនៅ១២មណ្ឌល ក្នុងនោះមានមណ្ឌលខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ កណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ស្វាយរៀង កំពង់ស្ពឺ កំពត តាកែវ និងភ្នំពេញ។
ហេតុអ្វីបានជាបក្សមួយនេះមិនហែក្បួនធំ? លោក ហួន រាជចំរើន បានបកស្រាយប្រាប់សារព័ត៌មាន ThmeyThmey ថា មិនមែនមកពីគណបក្សមិនមានប្រាក់គ្រប់គ្រាន់ក្នុងការឃោសនា ឬមិនមានអ្នកចូលរួមនោះទេ តែការឃោសនាទ្រង់ទ្រាយធំ បបង្កផលប៉ះពាល់ចំនួន ៣ចំណុច។ ផលប៉ះពាល់ទាំង៣នោះមានដូចជា បញ្ហាសណ្ដាប់ធ្នាប់ ដែលធ្វើឲ្យមានការស្ទះចរាចរណ៍ និងអាចបង្កគ្រោះថ្នាក់ផ្សេងដល់ពលរដ្ឋ។ បង្កបញ្ហាបរិស្ថាន ការប្រើប្រាស់ឧបករណ៍បំពងសំឡេង ធ្វើឲ្យរំខានដល់ពលរដ្ឋ ចំណែកផ្សែងឡាន ជាបំពុលដល់បរិយាកាស។
លោកបានបន្ថែមថា ការឃោសនាទ្រង់ទ្រាយធំ មិនប្រាកដថា ទទួលបានសំឡេងគាំទ្រច្រើនជាងអ្នកចុះមូលដ្ឋានឡើយ។ មិនតែប៉ុណ្ណោះ បើឃោសនាទ្រង់ទ្រាយធំ ហើយទទួលបានលទ្ធផលដូចអ្វីបានឃើញនោះ ធ្វើឲ្យបាត់បង់ជំនឿចិត្ត និងទាមទារលើសន្លឹកឆ្នោតឡើងវិញ។ នេះបើតាមលោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
លោក ហួន រាជចំរើនបញ្ជាក់បន្ថែមដូចនេះថា៖«ការហែធំទាំងអស់គ្នា គឺជាការប្រឈមមុខបង្អូតសាច់ដុំដាក់គ្នា ហើយបង្កបញ្ហាដាក់គ្នា ពេលហែជួបគ្នាឌឺដងដាក់គ្នា នាំឲ្យជាតិមានការប្រេះស្រាំ។ ហើយនៅពេលលទ្ធផលខុសការឃោសនា និងមានការតវ៉ារឿងលួចបន្លំសន្លឹកឆ្នោត។ ចាំមើលបក្សហែរធំៗ និងចុះដល់មូលមួយណា មានសំឡេងគាំទ្រច្រើនជាង»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គណបក្ស
បោះឆ្នោត
ឃោសនា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម