ជាតិ
​ផ្ទះ​ជាង​៣០០​ខ្នង​នៅ​ខេត្តកោះកុង​ត្រូវបាន​ជន់​លិច​
18, Jul 2018 , 3:34 pm        
រូបភាព
លោកស្រីអភិបាល​ខេត្តកោះកុង មិថុនា ភូថង ចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខពលរដ្ឋ ដែលបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព។ រូបថត ហ្វេសប៊ុក
លោកស្រីអភិបាល​ខេត្តកោះកុង មិថុនា ភូថង ចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខពលរដ្ឋ ដែលបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព។ រូបថត ហ្វេសប៊ុក
​កោះកុង​៖  ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា បណ្តាល​ឲ្យ​មានទឹក​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​៣៥៦​ខ្នង និង​លិច​ដំណាំ​ស្រូវ​មួយចំនួន ក្នុងស្រុក​៣​នៅ​ខេត្តកោះកុង​។ នេះ​បើតាម​របាយការណ៍​គិត​ត្រឹម​ថ្ងៃទី​១៨ ខែកក្កដា​។​



​ស្រុក​៣ នៅ​ខេត្តកោះកុង ដែល​បាន​ជន់​លិច​ដោយសារ​ទឹកភ្លៀង​នោះ រួមមាន  ស្រុក​ថ្មបាំង​លិច ឃុំ​ជី​ផាត មាន​៣​ភូមិ  ដែល​មានផ្ទះ​ប្រជាពលរដ្ឋ ៣២១​ខ្នង សាលារៀន​១​ខ្នង   និង​ដំណាំ​ស្រូវ ៦៨​ហិកតា ត្រូវបាន​ជន់​លិច​។  ស្រុកស្រែ​អំបិល ឃុំ​ដង​ពែង បាន​លិច​ផ្ទះ​៣៥​ខ្នង និង​ស្រុក​កោះកុង ឃុំ​តា​តៃ​ក្រោម និង​ឃុំ​ត្រពាំងរូង ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ និង​ផលដំណាំ​មួយចំនួន​។​

​ដើម្បី​ដោះ​ស្រោ​យ​នឹង​គ្រោះថ្នាក់​ដោយសារ​ទឹកជំនន់​នេះ លោកស្រី មិថុនា ភូ​ផង អភិបាលខេត្ត​កោះកុង បាន​ដឹកនាំ​កម្លាំង និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​សង្គ្រោះ និង​ជម្លៀស​ប្រជាពលរដ្ឋ និង​សត្វពាហនៈ ដែល​រងគ្រោះ​ទៅកាន់​ទីទួល​សុវត្ថិភាព​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP)៕


Tag:
 ទឹកជំនន់​
  ភ្លៀង​
  ស្រូវ​
  គ្រោះមហន្តរាយ​
© រក្សាសិទ្ធិដោយ thmeythmey.com