ជាតិ
នៅសល់​ប៉ុស្តិ៍នគរបាល​១៤៤​ទៀត ដែល​មិនទាន់​កសាង​
19, Jul 2018 , 7:59 am        
រូបភាព
សម្តេច ស ខេង ធ្វើជាអធិបតីក្នុងពិធីប្រគល់ម៉ូតូ១៦៤៦គ្រឿងដល់ប៉ុស្តិ៍នគរបាលទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨
សម្តេច ស ខេង ធ្វើជាអធិបតីក្នុងពិធីប្រគល់ម៉ូតូ១៦៤៦គ្រឿងដល់ប៉ុស្តិ៍នគរបាលទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨
ដោយ: ថ្មីៗ
​ក្នុងចំណោម​ប៉ុស្តិ៍​នគរ​រដ្ឋបាល តាម​ឃុំ​-​សង្កាត់​ទាំង​១៦៤៦ នៅ​ទូទាំងប្រទេស មាន​ប៉ុស្តិ៍នគរបាល​១៤៤ ដែល​មិនទាន់បាន​កសាង​។ នេះ​បើ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ថ្លែង​ក្នុង​ពិធី​ប្រគល់​ម៉ូតូ​១៦៤៦​គ្រឿង ដល់​ប៉ុស្តិ៍នគរបាល​ទូទាំងប្រទេស នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​។



​សម្តេច ស ខេង អះអាងថា តាម​គម្រោង ប៉ុស្តិ៍នគរបាល​ទាំង​១៤៤ នឹងត្រូវ​កសាង​ឲ្យ​រួចរាល់ នៅ​ឆ្នាំ​២០២០​។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា រដ្ឋាភិបាល នឹង​ខិតខំ​កសាង​ប៉ុស្តិ៍នគរបាល​ទាំងនោះ ឲ្យ​រួចរាល់​នៅត្រឹម​ឆ្នាំ​២០១៩ តាម​យ​រៈការ​ស្វែងរក​ថវិកា​ពី​ប្រភព​ផ្សេងៗ ក្រៅ​តែ​ថវិកា​របស់​រដ្ឋ​។

​សម្តេច ស ខេង បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មិនមែន​ដើម្បី​បាន​អង្គុយ​ក្នុង​ម្លប់​ស្រួល​នោះទេ តែបើ​គ្មាន​កន្លែងធ្វើការ គឺ​មិនដឹងថា​ដាក់​ឯកសារ​នៅឯណា​។ ឯកសារ​នៅ​រាយប៉ាយ ខ្លះ​នៅតាម​ផ្ទះ​មេ​ប៉ុស្តិ៍​អ៊ីចឹងទៅ​»​។

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បន្តថា ប៉ុស្តិ៍នគរបាល​នីមួយៗ គឺជា​កម្លាំង​ស្នូល ក្នុង​ការរក្សាសន្តិសុខ តាម​មូលដ្ឋាន​។ សម្តេច វាយតម្លៃ​ជា​វិជ្ជមាន​ថា បច្ចុប្បន្ន សមត្ថកិច្ច​តាម​ប៉ុស្តិ៍នគរបាល យល់ដឹង​ពី​ការការពារ​និង​ការបម្រើ​ប្រជាពលរដ្ឋ​៕


Tag:
 ប៉ុស្តិ៍នគរបាល​
  សន្តិសុខ​
  ស ខេង​
© រក្សាសិទ្ធិដោយ thmeythmey.com