ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធីព្យាបាលការឈឺកដោយខ្លួនឯង
× អ្នកប្រហែលជាធ្លាប់មានការឈឺចាប់ខ្លាំងនៅកញ្ចឹងករពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែនឿយហត់ខ្លាំងពេក ឬដោយសារតែខំប្រឹងអោនមើលកុំព្យូទ័រជាដើម។ រឿងនេះក៏អាចដោយសារតែការប្រឹងរបស់សាច់ដុំដែរ ដែលធ្វើឲ្យវាពិបាកក្នុងការងាក់ក្បាលទៅចំហៀៗ។ យ៉ាងណាមិញ មានហេតុផលច្រើនណាស់នៃការឈឺកកើតឡើង ប៉ុន្តែផ្នែកដ៏សំខាន់បំផុតនោះគឺរបៀបដែលអ្នកអាចយកឈ្នះការឈឺចាប់នោះបាន។ ដូច្នេះខាងក្រោមនេះ ខ្ញុំនឹងបង្ហាញនូវគន្លឹះមួយចំនួនដែលអ្នកអាចអនុវត្តបាន៖
ហាត់ប្រាណ
វាតែងតែជាគំនិតដ៏ល្អមួយក្នុងការអនុវត្តន៍លំហាត់ប្រាណនៅករដើម្បីជួយពង្រឹងដល់ផ្នែកនេះបាន។ មានវិធីហាត់ប្រាណនៅកច្រើនណាស់ដែលអ្នកអាចធ្វើបានដូចជា ការបង្វិលក្បាលជារវង្វង់ ឬបត់ក្បាលទៅឆ្វេង ទៅស្តាំជាដើម។ ពិតណាស់ វាគឺជាគំនិតដ៏ល្អមួយក្នុងការពង្រឹងដល់សាច់ដុំខាងក្នុងដែរ ព្រោះវានឹងជួយអ្នកអង្គុយបានកាន់តែល្អ និងថែរក្សាឆ្អឹងកងខ្នងឲ្យត្រង់ និងមិនឲ្យឈឺចាប់ទៀត។
ស្អំទឹកកក
មធ្យោបាយដ៏ងាយស្រួលបំផុតដើម្បីបំបាត់ការឈឺចាប់នៅកគឺស្អំទឹកកក។ សីតុណ្ហភាពត្រជាក់ចេញពីទឹកកកអាចជួយបន្ថយការរលាក និងបង្កជាការស្ពឹងកន្លែងឈឺចាប់បានដែរ។ បើសិនជាអ្នកមិនមានថង់ស្អំទឹកកកទេ អ្នកអាចប្រើប្រាស់ផ្លែក្រូច ឬប៉ោមដែលកករឹងមកស្អំក៏បានដែរ។ ចូរប្រាកដថា អ្នកមិនបានប្រើទឹកកកស្អំនៅលើស្បែកដោយផ្ទាល់ទេ ព្រោះវាអាចធ្វើឲ្យរលាកស្បែកបាន។
ងូតទឹកអំបិល
អ្នកក៏គួរតែព្យាយាមងូតទឹកអំបិលដើម្បីជួយបន្ថយការតឹងសាច់ដុំ បំបាត់ការឈឺចាប់ និងបន្ថយស្ត្រេសដែលអ្នកកំពុងតែមានបានដែរ។ ទឹកអំបិលប្រភេទ Epsom ផ្ទុកទៅដោយជាតិ Magnesium Sulfate ដែលជាភ្នាក់ងារផ្តល់ភាពធូដល់សាច់ដុំបែបធម្មជាតិ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com