ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះអស្ចារ្យទាំងនេះអាចជួយឲ្យអ្នកគេងលក់ស្រួលដូចទារកអុីចឹង
× សព្វថ្ងៃនេះគឺមានភាពតានតឹងច្រើនណាស់ដែលវាមិនអាចធ្វើឲ្យមនុស្សម្នាក់ៗអាចគេងលក់ស្រួលដូចទារកឡើយ។
ប៉ុន្តែកុំបារម្ភអី បើសិនជាអ្នកមិនអាចគេងលក់ពី ៧ ទៅ ៩ម៉ោងក្នុងមួយយប់ទេ អ្នកអាចសាកល្បងគន្លឹះដ៏មានប្រសិទ្ធភាពមួយចំនួនដូចខាងក្រោមនេះបាន ដើម្បីអាចគេងលក់ដូចជាទារកអ៊ីចឹង។
មិនត្រូវចូលគេងភ្លាមក្រោយពីញ៉ាំអាហារពេលយប់រួចឡើយ
ហេតុផលមួយដែលអ្នកត្រូវការចូលគេងភ្លាមក្រោយពីញ៉ាំអាហាររួចគឺជារឿងមិនល្អឡើយ ព្រោះតែវានឹងធ្វើឲ្យច្រាលអាស៊ីតរបស់ក្រពះមកខាងលើ ដែលមិនអាចឲ្យអ្នកគេងលក់ស្រួលឡើយ។ អ្វីដែលត្រូវការធ្វើជំនួសនោះគឺ ចំណាយពេលពីរបីនាទីដើម្បីដើរទៅខាងក្រៅ ជុំវិញផ្ទះ ឬដើរលើម៉ាស៊ីនរត់ក៏បានដែរ។ រឿងនេះនឹងជួយសម្រួលដល់ការរំលាយអាហារ ការពារអ្នកពីការច្រាលទឹកអស៊ីតពីក្រពះទៅបំពង់ករទៀត។ ការដើរក្រោយពីញ៉ាំអាហារពេលយប់រួចក៏ជួយរំលាយថាមពលច្រើនដើម្បីឲ្យអ្នកងងុយគេងនៅពេលយប់ដែរ។
ងូតទឹកក្តៅឧណ្ហៗ
ការទៅគេងជាមួយនឹងភាពស្ត្រេសមិនមែនជារឿងដ៏ល្អឡើយ។ វាគឺជាហេតុផលមួយដែលអ្នកត្រូវស្វែងរកមធ្យោបាយដើម្បីបន្ថយស្ត្រេសសិនមុននឹងបិទភ្នែកគេង។ មធ្យោបាយដ៏ល្អបំផុតដើម្បីបន្ថយស្ត្រេសមុនគេង គឺងូតទឹកក្តៅឧណ្ហៗ។ រឿងនេះមិនត្រឹមតែជួយបន្ធូរសាច់ដុំ និងសន្លាក់ទេ តែវាក៏ជួយរំងាប់អារម្មណ៍យើងដែរ។
កុំញ៉ាំគ្រឿងស្រវឹង
បើសិនជាអ្នកគិតថា ការញ៉ាំគ្រឿងស្រវឹងអាចជួយអ្នកគេងដូចទារកនោះ ចូរគិតម្តងទៀត។ អ្នកវិទ្យាសាស្ត្រនិយាយថា វាគឺជារឿងដែលធ្វើឲ្យអ្នកមិនអាចគេងបានស្កប់ស្កល់ឡើយ។ ខណៈពេលដែលការពិតមួយនិយាយថា គ្រឿងស្រវឹងអាចធ្វើឲ្យអ្នកគេងឆាប់លក់ក៏ដោយ តែការពិតនោះគឺថា វាត្រូវបានគេរកឃើញថាបន្ថយគុណភាពនៃការគេងទៅវិញទេ។ វាមិនមែននិយាយអំពីបរិមាណនៃការគេងទេ តែជាគុណភាពនៃការគេង។ ដូច្នេះចូរកុំញ៉ាំគ្រឿងស្រវឹងទៀតអីមុនពេលគេង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com