អន្តរជាតិ
កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្ថិតនៅលើរ​បៀ​វារៈ​របស់​ប្រធានាធិបតី​ចិន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​សេ​ណេ​ហ្គា​ល់​
22, Jul 2018 , 12:59 pm        
រូបភាព
ដោយ: VOA
​ប្រធានាធិបតី​ចិន ស៊ី ជី​ង​ពីង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​សៅរ៍ ដែលជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ដោយ​មេដឹកនាំ​ចិន​ទៅកាន់​ប្រទេស​សេ​ណេ​ហ្គា​ល់​នៅក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍ នេះ​តាម​ការបញ្ជាក់​របស់​កា​រិ​យា​ល័យ​ប្រធានាធិបតី​សេ​ណេ​ហ្គា​ល់​។



​ប្រភព​នានា​បាន​ប្រាប់​ឲ្យ​ដឹងថា លោក Macky Sall ប្រធានាធិបតី​នៃ​ប្រទេស​សេ​ណេ​ហ្គា​ល់​បាន​ស្វាគមន៍​សម​ភាគី​របស់​លោក​នៅ​ទីក្រុង​ដា​កា នៅក្នុង​ការចរចា​នៅពេល​ថ្ងៃត្រង់ ហើយ​កិច្ចព្រមព្រៀង​ជាច្រើន​ទៀត​មាន​កំណត់ពេល​ចុះហត្ថលេខា​ក្រោយមក​។​

​យោងតាម​ទិន្នន័យ​ផ្លូវការ​ប្រាប់​ឲ្យ​ដឹងថា ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​២​របស់​សេ​ណេ​ហ្គា​ល់​បន្ទាប់ពី​ប្រ​ទេ​សេ​បារាំង ដោយ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន​២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦​។​

​ការនាំចេញ​ដ៏​សំខាន់​របស់​ប្រទេស​នេះ​ទៅកាន់​ប្រទេស​ចិន​គឺ​គ្រាប់​ផ្លែឈើ និង​លោហធាតុ Zirconium និង​ទី​តានី​ញ៉ូ​ម​។​

​ក្រុមហ៊ុន​បាន​ស្ថាបនា​ហេ​ដ្ឋា​រចនា​សំខាន់ៗ​ជាច្រើន​កាលពីពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​សេ​ណេ​ហ្គា​ល់ រួមមាន​ពហុកីឡាដ្ឋាន​នៅក្នុង​ទីក្រុង​ដា​កា ផ្លូវថ្នល់ មហោស្រព​និង​សារៈមន្ទីរ​របស់​អា​រិ​យ​ធម៌​ជន​ស្បែក​ខ្មៅ​។​

​ចាប់​តាំង​ទំនាក់ទំនង​ខាង​ការទូត​បាន​ត្រូវ​ស្តារឡើងវិញ​នៅ​ឆ្នាំ​២០០៥​មក ការវិនិយោគ ទុន​នៅក្នុង​ប្រទេស​សេ​ណេ​ហ្គា​ល់​មាន​ចំនួន​លើស​១៨០០​លាន​អឺរ៉ូ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី ស៊ី ទៅកាន់​ប្រទេស​សេ​ណេ​ហ្គា​ល់​ដែល​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​នេះ ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​ទៅកាន់​ទ្វីបអាហ្វ្រិក​ដែល​លោក​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេសរ​វ៉ានដា និង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ផងដែរ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com