អន្តរជាតិ
គ្រាប់បែក​ដ៏​ខ្លាំង​មួយ​បាន​ផ្ទុះ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់ពី​អនុ​ប្រធានាធិបតី​ទីមួយ​បាន​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​
23, Jul 2018 , 8:19 pm        
រូបភាព
រូបភាព៖ REUTERS
រូបភាព៖ REUTERS
ដោយ: VOA
​អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយថា គ្រាប់បែក​ដ៏​ខ្លាំង​មួយ​បាន​ផ្ទុះ​នៅក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​កា​ប៊ុល​កាលពី​ថ្ងៃអាទិត្យ ដោយបាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​១៤ នាក់​និង​រងរបួស​ជាង​៥០​នាក់​ផ្សេងទៀត​។ ការផ្ទុះ​នេះ​កើតមានឡើង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់ពី​លោក Abdul Rahid Dostum អនុ​ប្រធានាធិបតី​ទីមួយ​បាន​វិលត្រឡប់​ពី​ការ​និរទេស​ខ្លួន ទៅ​ប្រទេស​កំណើត​វិញ​។​



​លោក Hashamtullah Satnikzai អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​បាន​ប្រាប់ VOA ថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បានធ្វើ​ការវាយប្រហា​រ​នេះ​។ លោក Dostum មិនបាន​រងរបួស​ទេ​។ មិនមាន​ក្រុម​ណាមួយ​ប្រកាស​ទទួលខុសត្រូវ​ភ្លាមៗ​ទេ​។ លោក Dostum ដែលជា​អតីត​មេបញ្ជាការ​កងទ័ព Uzbek បាន​វិលត្រឡប់​ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​វិញ​បន្ទាប់ពី​រស់នៅក្នុង​ប្រទេស​តួ​ក​គី​ជាង​មួយឆ្នាំ​។ លោក​បាន​ចាក​ចេញពី​ប្រទេស​នេះ​កាលពី​ឆ្នាំ ២០១៧ ក្រោម​កាលៈទេសៈ​ដ៏​ចម្រូងចម្រាស​។​

​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ទទូចថា លោក Dostum ត្រូវការ​ការព្យាបាល​នៅពេល​ល្អៗ​នៅ​បរទេស​ហើយ​លោក​នឹង​ចូល​បម្រើ​ការងារ​ឡើងវិញ​បន្ទាប់ពី​បាន​ធូរស្រាល​ពី​ជំងឺ​។ ប៉ុន្តែ​មេដឹកនាំ Uzbek នេះ​កំពុង​ប្រឈម​នឹង​ការស៊ើបអង្កេត​ពីបទ​ធ្វើ​ទារុណកម្ម​និង​ការរំលោភបំពាន​ផ្លូវភេទ​លើ​គូប្រជែង​នយោបាយ​ជើងចាស់​នៅពេលដែល​គាត់​បាន​ចាក​ចេញពី​ទីក្រុង​កា​ប៊ុល​ទាំង​កណ្តាលយប់​។ លោក Dostum បាន​ប្រឈម​នឹង​រឿងចម្រូងចម្រាស​ជា​យូរ​មកហើយ​។

​អ្នកការពារ​សិទ្ធិមនុស្ស​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​បាន​ចោទប្រកាន់​លោក​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំងនឹង​សមាជិក​តា​លី​បង់​បន្ទាប់ពី​យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​ដឹកនាំ​ដោយ​អាមេរិក​បាន​បណ្តេញ​ក្រុម​ឥស្លាម​និយម​ចេញពី​អំណាច​នៅ​ក្រុង​កា​ប៊ុល​។ គេ​នៅ​មិន​ច្បាស់​ទេ ថា​តើ​លោក Dostum នឹង​នៅតែ​ប្រឈម​នឹង​ការស៊ើបអង្កេត​ឬ​យ៉ាងណា​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com