អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) សង់​អគារ​ស្នាក់ការ​កណ្តាល​ថ្មី​របស់ខ្លួន ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​
23, Jul 2018 , 4:38 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន ត្រូវបាន​ទទួលស្គាល់​នូវ​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ លើ​ផលិតផល​យានយន្ដ និង​គ្រឿងបន្លាស់​ម៉ាក តូយ៉ូតា បាន​ប្រារព្ធ​ពិធីបើកការដ្ឋាន​សាងសង់ អគារ​ទីស្នាក់ការ​កណ្តាល​ថ្មី​របស់ខ្លួន កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ​។ ពិធី​បាន​ប្រព្រឹត្តទៅ​ក្រោ​វត្តមាន លោក ឧកញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) ព្រមទាំង​ថ្នាក់ដឹកនាំ​ដទៃទៀត​។​

​ការសាងសង់​នេះ គឺ​បន្ទាប់ពី ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ទទួលបាន​សាងសង់​ជា​ផ្លូវការ ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ ទីតាំង​ស្នាក់ការ​កណ្តាល​ថ្មី​នេះ មាន​អាសយដ្ឋាន នៅលើ​ផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​បូរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​



​គួរ​បញ្ជាក់ថា ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​បើក​ដំណើរការ​នៅ​កម្ពុជា អស់​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​បាន​សង្កេតឃើញថា​សន្ទុះ និង​ការគាំទ្រ​ពី​អតិថិជន គឺ​ពិតជា​មានការ​កើនឡើង​ជា​លំដាប់​។ ហេតុដូចនេះ ដើម្បី​បំពេញ​សេចក្តីត្រូវការ ក៏ដូចជា​ដើម្បី​ផ្តល់​ផាសុកភាព និង​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​ផងដែរ​នោះ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បានសម្រេច​សាងសង់​អគារ​ទីស្នាក់ការ​កណ្តាល​ថ្មី នៅលើ​ទីតាំង​ចាស់​ដែលមាន​កម្ពស់​៥​ជាន់ ពោរពេញ​ដោយ​ភាព​ធំ​ទូលាយ ជាមួយនឹង​ការបំពាក់​បរិក្ខារ​ទំនើបៗ​ផងដែរ​។



​ទីស្នាក់ការ​កណ្តាល​ថ្មី​នេះ នឹង​ចំណាយពេល​សាងសង់​ជាង​១​ឆ្នាំ ដូច្នេះ​រាល់​អតិថិជន​ដែលមាន​បំណង​ទិញ​រថយន្ត ក៏ដូចជា​ប្រើប្រាស់​សេវា​ផ្សេងៗ​របស់​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​)  អាច​អញ្ជើញ​មក​ទីតាំង​ដូចខាងក្រោម​៖

១.​ទីស្នាក់ការ​លក់ និង​ជួសជុល​បណ្តោះអាសន្ន (​សាខា​បាក់​ទូក​)៖ មហាវិថី​សាធារណរដ្ឋ​ឆែក សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ក្រុងភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​លេខ​៖ ០២៣ ៨៨៨ ១៨៣/ ០១៧ ៣៣៣ ៧១៧ ។

២.​ទីស្នាក់ការ​លក់​បណ្តោះអាសន្ន (​សាខា​ទឹកថ្លា​)៖ ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​លេខ​៖ ០១៧ ២២២ ៨២៩​។

៣.​ទីស្នាក់ការ​កណ្តាល​បណ្តោះ​អាសន្ន​៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អ៊ែត​វូត (​ជាន់​ទី​៣) ផ្លូវ​សហព័ន្ធ​រុស្សី ស​ងា្ក​ត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ក្រៅពី​ទីតាំង​បណ្តោះអាសន្ន​ខាងលើនេះ អតិថិជន​ក៏​អាច​ទិញ និង​ជួលជុល​រថយន្ត នៅ​ទីតាំង​មួយចំនួន​ដែរ​ដូចជា​៖

១.​សាខា​ចំការមន​៖ ផ្លូវ​លេខ ៣៦០ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​លេខ​៖ ០១៧ ២២២ ០៤៤​។​

២.​សាខា​បាត់ដំបង​៖ ភូមិ​រំចេក​៤ ឃុំ​រតនៈ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង​។ ទូរស័ព្ទ​ទំនាក់ទំនង​លេខ​៖    ០១៧ ២២២ ៥២០/០១៧ ៣៣៣ ៤៥៥​។​

៣.​សាខា​សៀមរាប​៖ ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ទូរស័ព្ទ​ទំនាក់ទំនង​លេខ​៖ ០១៧ ៣៣៣ ៤៨៥/០១៧ ៣៣៣ ៥២២​។​

៤. សាខា​បឹង​កេងកង​៖ មហាវិថី​ព្រះមុន្នីវង្ស សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​លេខ​៖ ០២៣ ២២២១ ៧៤៦/០១៧ ៣៣៣ ៦៣៥​។​

៥. សាខា​ទួលគោក​៖ ផ្លូវ​២៧៣ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​៖ ០១៧ ២៨០ ២២២/០១៧ ៣៣៣ ៧៩១​។​

៦.​ទីស្នាក់ការ​លក់​រថយន្ត​មួយ​ទឹក​មាន​ការធានា (​សាខា​ទឹកថ្លា​)៖ ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​លេខ​៖ ០១៧ ៣៣៣ ៥៩៩៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com