ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នាំចេញ​ផល​នេសាទ​បាន​ជិត​៩​ពាន់​តោន នៅ​ឆមាស​ទី​១
24, Jul 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​នាំចេញ​ផល​នេសាទ សរុប​៨.៦០០​តោន​នៅ​ឆមាស​ទី​១​ក្នុង​ឆ្នាំ​២០១៨​។ ក្នុងនោះ​នាំចេញ​ផល​នេសាទ​ស្រស់​មាន ៥.៣៨០​តោន និង​ផល​នេសាទ​កែច្នៃ​មាន ៣.២២០​តោន ដោយ​ទទួល​ចំណូល​បាន ៦២០.៤៥៣.៨៦៣​រៀល ( ប្រមាណ​ជាង​១៥​ម៉ឺន​ដុល្លារ​)​។



​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ការនាំចេញ​ផល​នេសាទ​ទឹកសាប​ក្នុង​រដូវ​នេសាទ​មាន​ចំនួន ២៧.៦៨០​តោន កើនឡើង​១៨០​តោន និង​ផល​នេសាទ​សមុទ្រ​មាន ៥.៩៤០​តោន កើនឡើង​៧០​តោន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០១៧​។

​ជាមួយគ្នានេះ បទល្មើស​ជលផល​មាន​ចំនួន​១.៤៤៧​ករណី ក្នុងនោះ​បទល្មើស​ទឹកសាប​មាន ១.៣៦៩​ករណី និង​សមុទ្រ​មាន ៧៨​ករណី​ត្រូវបាន​បង្ក្រាប​៕


Tag:
 នេសាទ​
© រក្សាសិទ្ធិដោយ thmeythmey.com