ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ម្តាយ​មាន​ជំងឺ​ទឹកនោមផ្អែម​ហើយ​គួរ​បំបៅ​ដោះ​កូន​ដូច​ម្តេចទៅ​?
24, Jul 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយពី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រួច ម្តាយ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​គួរតែ​នៅ​បន្ត​បំបៅ​ដោះ​កូន​ទៀត​។ វេជ្ជបណ្ឌិត​ជាច្រើន​និយាយថា ថ្វីបើ​ម្តាយ​មាន​ជំងឺ​ទឹកនោមផ្អែម​ក៏ដោយ ក៏​អត្ថប្រយោជន៍​នៃ​ការ​បំ​បោះ​កូន​នៅតែមាន​ខ្លាំង​ដដែល​ដូចជា​៖


  •     សម្រាប់​កូន​៖ ពង្រឹង​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​មិន​ឲ្យ​ងាយ​នឹងមាន​ជំងឺ​និង​ការបង្ក​រោគ​
  •     សម្រាប់​កូន​៖ ផ្តល់​ជីវជាតិ​ដែលមាន​តុល្យភាព​ត្រឹមត្រូវ​
  •     សម្រាប់​ម្តាយ​៖ ជួយ​រំលាយ​ជាតិ​ខ្លាញ់​បន្ថែម និង​អាចជួយ​សម្រក​ទម្ងន់​ដែល​កើតឡើង​ក្នុងពេល​មាន​ផ្ទៃពោះ​បាន​ទៀត​
  •     សម្រាប់​ម្តាយ​ភាគច្រើន​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ កាលណា​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ក្រោយពី​មិនបាន​ញ៉ាំ​អី​រួច គឺ​ល្អ​ហើយ​៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com