ជាតិ
សង្គមជាតិ
​អភិបាលខេត្ត​ស្ទឹងត្រែង​៖ ពលរដ្ឋ​ជិត​៥​ពាន់​នាក់ត្រូវបាន​ជម្លៀស​ទៅ​ទួល​សុវត្ថិភាព​អស់ហើយ​
26, Jul 2018 , 9:15 am        
រូបភាព
រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
ស្ទឹងត្រែង​៖ ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ក្នុង​ឃុំ​ចំនួន​៤  នៅ​ខេត្តស្ទឹងត្រែង ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​អស់ហើយ​។ នេះ​បើតាម​ប្រសាសន៍​របស់លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នា​ព្រឹក​នេះ​។



​អភិបាលខេត្ត​រូបនេះ បាន​ឲ្យ​ដឹងថា ទីទួល​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ មាន​២០​កន្លែង ដែលមាន​ចម្ងាយ ២ ទៅ​៣​គីឡូម៉ែត្រ ពី​កន្លែង​ដែល​លិចលង់​។
 
​ចំពោះ​ទឹកទន្លេ​សេកុង​នៅតែ​បន្ត​កើនឡើង។  ​ទឹក​មាន​កម្ពស់​ដល់​១១,៩០​ម៉ែត្រ គឺ​លើសពី​កម្រិត​ឲ្យ​ប្រុងប្រយ័ត្ន​១១,៥០​ម៉ែត្រ។  ទឹក​បាន​ហូរ​ចូល​លិច​ផ្លូវ និង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៧​ភូមិ ក្នុងចំណោម​២៨​ភូមិ​នៃ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​
 
​សូមបញ្ជាក់ថា ឃុំ​ចំនួន​៤ ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង មាន ឃុំ​ថ្មកែវ ឃុំ​សន្តិភាព ឃុំ​សេកុង និង​ឃុំ​ស្រែ​សំបូរ ដែល​បាន​រងគ្រោះ ដោយសារ​ការបាក់​ទំនប់​វា​រី​អគ្គិសនី ទំនប់ Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ​៕
 

Tag:
 ទឹកជំនន់​
 ​ស្ទឹងត្រែង​
© រក្សាសិទ្ធិដោយ thmeythmey.com