ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
​លោក ខឹម វាសនា​៖ អាណ​ត្តិ​នេះ​យើង​វ៉ៃ​យក​ទី​ឈរ ៥​ឆ្នាំ​ទៀត​នឹង​លេង​គ្នា​ហើយ​
27, Jul 2018 , 9:54 am        
រូបភាព
លោក ខឹម វាសនា ថ្លែងទៅ​កាន់ក្រុមអ្នកគាំទ្រ​នៅ​ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនា
លោក ខឹម វាសនា ថ្លែងទៅ​កាន់ក្រុមអ្នកគាំទ្រ​នៅ​ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនា
ដោយ: រួបរួម
លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​នា​ពិធី​បើក​ក្បួន​យុទ្ធនា​ការឃោសនា​ចុងក្រោយ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ថា អាណ​ត្តិ​ទី​៦​នេះ ជាការ​កសាង​កម្លាំង​ដ៏​ធំ​របស់​បក្ស ដើម្បី​ឈានទៅរក​ជោគជ័យ​នា​អាណ​ត្តិ​ខាងមុខ​។​

 
​នា​ពិធី​ជួបជុំ​នៅ​ផ្លូវ​៦០​ម៉ែត្រ ភាគខាងត្បូង​រាជធានី​ភ្នំពេញ ប្រមុខ​បក្ស​ជួង បាន​បញ្ជាក់ថា សំឡេង​ប្រឆាំង​នៅ​អាណ​ត្តិ​នេះ មិនទាន់​មូលមតិ​គ្នា​ឡើយ​។ លោក ខឹម វាសនា ចង់​ឲ្យក្រុម​ដែលមាន​និន្នាការ​ប្រឆាំង​បំបាត់ចោល​នូវ​ទស្សនៈ​ពីរ​ដែលថា បោះឆ្នោត​យ៉ាងណា​ក៏​មិន​ឈ្នះ និង​ការ​លើកឡើងថា បក្ស​ធំ​ក៏​គេ​នឹង​រំលាយចោល​ដែរ​។ លោក​វាយតម្លៃថា ទស្សនៈ​ទាំងពីរ​នេះហើយ​ដែល​ធ្វើ​ឲ្យ​សំឡេង​ប្រឆាំង​អសកម្ម​។​
 
«​អាណ​ត្តិ​ហ្នឹង​យើង​វ៉ៃយក​ទី​ឈរ ពី​១០​ទៅ ២០​កៅអី អាណ​ត្តិ​ក្រោយ​ចាប់ផ្តើម​រកគ្នា​ហើយ​។ បើ​មិន​វាយ​ទី​ឈរ​អាណ​ត្តិ​ហ្នឹង​ទេ យើង​យឺត​៥​ឆ្នាំ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ខឹម វាសនា ដោយ​បន្ថែមថា LDP នឹង​នៅតែ​ញញឹម បើទោះបីជា​មិនបាន​ជោគជ័យ​នៅ​អាណ​ត្តិនេះ ពីព្រោះ វា​ជាស​ញ្ញា​ជោគជ័យ​សម្រាប់​អាណ​ត្តិ​ក្រោយ​។​
 

Tag:
 បោះឆ្នោត
  LDP
© រក្សាសិទ្ធិដោយ thmeythmey.com