ពីនេះ ពីនោះ
ខ្មែរ​ប្រើពាក្យ​«​ស៊ុប​» ឬ​«​ស៊ូ​បិ៍​» ជា​កម្ចី​ពី​បារាំង ដោយ​ជំនួស​ពាក្យ​ខ្មែរ «​សូប​»
29, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​កម្ចី​ពី​បារាំង «​ស៊ុប ឬ​ស៊ូ​បិ៍​» Soupe ដោយ​ពលរដ្ឋ ស្ទើរតែ​ចាត់ទុក​ពាក្យ​ទាំងនេះ ជា​ពាក្យ​របស់​ជាតិ​ខ្លួន ទាំង​មិនដឹងថា​ខ្មែរ​យើង​នៅមាន​ពាក្យ​ដែលជា​របស់​ខ្លួនឯង​គឺ «​សូប​» ផង​។ ពលរដ្ឋ​ខ្មែរ សឹងតែ​ប្រើពាក្យ​កម្ចី​ពី​បារាំង ដោយ​ផ្តាច់មុខ ហើយ​បំភ្លេចចោល​ពាក្យ​ដែលជា​របស់​ខ្មែរ​ទាំងស្រុង​ទៅហើយ​។​



​តាម​ការពិត​ខ្មែរ​យើង​ក៏មាន​ពាក្យ​ដែលមាន​ន័យ​ដូចនឹង​ពាក្យ​បារាំង​ដែរ​។ សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ប្រាប់​នៅក្នុង​វចនានុក្រម​ខ្មែរ ថា «​ស៊ុប ឬ​ស៊ូ​បិ៍​» ជា​ភាសា​បារាំង និង​ជា​ភាសា​ខ្មែរ «​សូប​» នេះ ជា​ឈ្មោះ​សម្ល​ទឹក​មួយ​ប្រភេទ មាន​សញ្ជាតិ​ពី​ប្រទេស​អឺរ៉ុប​។

​ទោះបី​ខ្មែរ​មាន​ពាក្យ​ដែលជា​ពាក្យ​របស់​ខ្លួនឯង​ក៏ដោយ ប៉ុន្តែ​ពលរដ្ឋ​នៅតែ​ប្រើ​ភាសា​ដទៃ​ដដែល​។ នេះ​ជា​ទម្លាប់​ទៅហើយ​។ ដើម្បី​កែ​ទម្លាប់​នោះបាន មហាជន​ត្រូវ​ត្រឡប់មក​ប្រើពាក្យ​របស់ខ្លួន​ឯង​វិញ​។

​ពាក្យ​ខ្មែរ​ផ្សេងទៀត​ដែល​ពលរដ្ឋ កប់​ចោល​ជា​យូរ​មិនបាន​យកមកប្រើ ហើយ​បែរជា​ប្រើពាក្យ​កម្ចី​ពី​បរទេស តួយ៉ាង​មាន «​បញ្ជា​» ជា​ពាក្យ​ខ្មែរ ចំណែក «​ក​ម្ម៉​ង់​» ជា​ពាក្យ​កម្ចី​ពី​បារាំង និង «​អ​ឌ័​រ​» ជា​ភាសា​អង់គ្លេស​, «​លាភ​» ជា​ពាក្យ​ខ្មែរ​ពាក្យ «​ហេង​» ជា​កម្ចី​ពី​ចិន , «​ឧបទ្រព​» ជា​ពាក្យ​ខ្មែរ «​ស៊យ​» ជា​កម្ចី​ពី​ចិន​, «​សម្រួល​សរសៃ​» ជា​ពាក្យ​ខ្មែរ និង «​ម៉ាស្សា​» ជា​កម្ចី​ពី​បារាំង និង «Message» ជា​ភាសា​អង់គ្លេស​, «​ស្អាត​» ជា​ពាក្យ​ខ្មែរ និង «​ឃ្យូ​ត​» ជា​ភាសា​អង់គ្លេស​, ពាក្យ​ខ្មែរ «​ខាតបង់​» និង​កម្ចី​ពី​ចិន «​ឡុងចុង​»​។​ល​៕ 


Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com