ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក គង់ គាំ ៖«​គេ​ហាម​ខ្ញុំ​មិន​ឲ្យ​ធ្វើ​នយោបាយ តែ​ខ្ញុំ​មាន​សិទ្ធិ​បោះឆ្នោត​»
29, Jul 2018 , 10:28 am        
រូបភាព
រូបពីហ្វេសប៊ុកលោក គង់ គាំ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
រូបពីហ្វេសប៊ុកលោក គង់ គាំ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
​ភ្នំពេញ​៖ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ លោក គង់ គាំ ដែល​ជាប់​បម្រាម​នយោបាយ​៥​ឆ្នាំ បាន​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ នៅ​មណ្ឌល​សាលាបឋមសិក្សា​សុធារស ក្នុង​រាជធានី​ភ្នំពេញ​។​

 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ លោក គង់ គាំ បាន​បញ្ជាក់ថា លោក​ទៅ​បោះឆ្នោត មិនមែន​ដោយសារតែ​កូនប្រុស​ខ្លួន​គឺ​លោក គង់ មុនី​កា ធ្វើ​នយោបាយ​ទេ ប៉ុន្តែ​ដោយសារ​លោក ចង់​បំពេញ​សិទ្ធិ​បោះឆ្នោត ដែល​កើតឡើង​រាល់​៥​ឆ្នាំ​ម្ដង​។​
 
«​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​មែន ប៉ុន្តែ​ខ្ញុំ​មាន​សិទ្ធិ​បោះឆ្នោត​ដូច​ពលរដ្ឋ​ធម្មតា​។ ច្បាស់​ណាស់​ការបោះឆ្នោត​នេះ មិនមែន​មកពី​ខ្ញុំ​ទទួល​សម្ពាធ ឬ​គំរាមកំហែង ឬ​ដោយសារ​កូន​ខ្ញុំ​ធ្វើ​នយោបាយ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​បំពេញ​សិទ្ធិ​ពលរដ្ឋ​បោះឆ្នោត ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ល្អ ដែល​យើង​ពេញចិត្ត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គង់ គាំ​។​
 
​គួរ​បញ្ជាក់ថា លោក គង់ គាំ ត្រូវបាន​តុលាការ​សម្រេច​ដាក់ចូល​ក្នុង​បញ្ជី​ឈ្មោះ​អ្នកនយោបាយ​១១៨​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ហាម​ធ្វើ​នយោបាយ​៥​ឆ្នាំ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​តាមច្បាប់ ដោយ​ឆន្ទា​នុ​សិទ្ធ​របស់​តុលាការ​កំពូល​៕  
 
 

Tag:
 គង់ គាំ​
  CNRP
  បោះឆ្នោត​
  គ​.​ជ​.​ប​
© រក្សាសិទ្ធិដោយ thmeythmey.com