អ្នកបោះឆ្នោត​ឡើងដល់​៨០,៤៩​ភាគរយ លើស​ឆ្នាំ​២០១៣ ដែលមាន​៦៩,៧១​ភាគរយ​
ជាតិ
បោះឆ្នោត
អ្នកបោះឆ្នោត​ឡើងដល់​៨០,៤៩​ភាគរយ លើស​ឆ្នាំ​២០១៣ ដែលមាន​៦៩,៧១​ភាគរយ​
29, Jul 2018 , 4:15 pm        
រូបភាព
ដោយ: ថ្មីៗ
​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ មាន​រហូតដល់​ទៅ​៨០,៤៩​ភាគរយ ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប​ជាង​៨,៣​លាន​នាក់​។ ដោយ​គិត​ជា​ភាគរយ អត្រា​នេះ កើន​លើសពី​អំឡុង​នៃ​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ ។ នេះ​បើតាម​ការអះអាង​របស់​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​



​កាលពី​ឆ្នាំ​២០១៣ ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី ៩ ៨៧៥ ៤៥៣​នាក់ មាន​អ្នក​ទៅ​បោះ​ចំនួន ៦ ៧៣៥ ២៤៤​នាក់ ដែល​ស្មើនឹង​៦៩,៧១​ភាគរយ​។ រីឯ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាលពី​ឆ្នាំ​២០១៧ ឈ្មោះ​ក្នុង​បញ្ជី​មាន​ចំនួន ៧ ៨៥៦ ០៣៣​នាក់ ដោយ​អ្នក​ទៅ​បោះ​មាន ៧ ១០៧ ៣៩៥​នាក់ ដែល​ស្មើ​៩០,៣៧​ភាគរយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67345 [1] => 9,78 [2] => អ្នកបោះឆ្នោត​ឡើងដល់​៨០,៤៩​ភាគរយ លើស​ឆ្នាំ​២០១៣ ដែលមាន​៦៩,៧១​ភាគរយ​ [3] => content [4] => [5] => [6] => 0 [7] => 0 [8] => )