ជាតិ
បោះឆ្នោត
របាយការណ៍ថ្មី! អ្នកទៅបោះឆ្នោតមានដល់ទៅ ៨២,១៧ភាគរយ
× គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្សាយរបាយការណ៍ថ្មីមួយបន្ថែមទៀតដែលបញ្ជាក់ថា តួលេខអ្នកទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កើនពី៨០,៤៩ ទៅ៨២,១៧ភាគរយ។ តួលេខអ្នកបោះឆ្នោតដែលដល់៨២,១៧ភាគរយ មានន័យថា ចំនួនសរុបកើនដល់ ៦ ៨៨៥ ៧២៩នាក់។
- ខេត្តកែប ៩០.៩៨ភាគរយ
- ខេត្តស្វាយរៀង ៨៧.១២ភាគរយ
-ខេត្តកំពង់ឆ្នាំង ៨៧.៣៤ភាគរយ
- ខេត្តពោធិ៍សាត់ ៨៦.៣៣ភាគរយ
-ខេត្តកំពង់ស្ពឺ ៨៨.៦៨ភាគរយ
-ខេត្តកំពត ៨៥.២៤ភាគរយ
-ខេត្តកណ្ដាល ៨៦.២៩ភាគរយ
- ខេត្តព្រះវិហារ ៨៤.៥១ភាគរយ
- ខេត្តតាកែវ ៨៤.៤៩ភាគរយ
- ខេត្តត្បូងឃ្មុំ ៨៣.៩៨ភាគរយ
- ខេត្តព្រះសីហនុ ៨២.៦៤ភាគរយ
- ខេត្តមណ្ឌលគិរី ៨១.៩៩ភាគរយ
- ខេត្តព្រៃវែង ៨១.៩១ភាគរយ
-ខេត្តក្រចេះ ៨១.៤៤ភាគរយ
- ខេត្តរតនគិរី ៨១.៣១ភាគរយ
-ខេត្តកំពង់ចាម ៨១.២៨ភាគរយ
-ខេត្តកំពង់ធំ ៨០.៩៨ភាគរយ
-ខេត្តកោះកុង ៨០.៩៥ភាគរយ
- រាជធានីភ្នំពេញ ៨០.០៧ភាគរយ
- ខេត្តប៉ៃលិន ៧៩.២៤ភាគរយ
- ខេត្តឧត្ដរមានជ័យ ៧៨.២៨ភាគរយ
-ខេត្តបាត់ដំបង ៧៦.៩០ភាគរយ
-ខេត្តបន្ទាយមានជ័យ ៧៥.១២ភាគរយ
- ខេត្តស្ទឹងត្រែង ៧៤.៧០ភាគរយ
- ខេត្តសៀមរាប ៧៣.៥០ភាគរយ
© រក្សាសិទ្ធិដោយ thmeythmey.com