លទ្ធផល​បឋម​៖ បក្ស​ប្រជាជន​កម្ពុជា​បាន​សំឡេង​ជាង​៧៥​ភាគរយ​នៅ​ខេត្ត​ប៉ៃលិន​
ជាតិ
បោះឆ្នោត
លទ្ធផល​បឋម​៖ បក្ស​ប្រជាជន​កម្ពុជា​បាន​សំឡេង​ជាង​៧៥​ភាគរយ​នៅ​ខេត្ត​ប៉ៃលិន​
29, Jul 2018 , 10:50 pm        
រូបភាព
ដោយ: រួបរួម
គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​២២ ៧៨៩​សំឡេង ស្មើ​៧៥,៤១​ភាគរយ ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​



​ខេត្ត​ប៉ៃលិន មាន​សរុប​ទាំងអស់​១១៨​ការិយាល័យ ដោយ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​មាន​ចំនួន ៣៨ ១៥១​នាក់​។ របាយការណ៍​បឋម​បង្ហាញថា អ្នក​ទៅ​បោះឆ្នោត​មាន​៣០ ២២២​នាក់ ស្មើ​៧៩,២២​ភាគរយ ក្នុងនោះ​សន្លឹកឆ្នោត​បានការ​មាន​២៨ ២៤២​សំឡេង និង​មិនបានការ​មាន​១៩៨០ ។​

​ក្នុងចំណោម​គណបក្ស​ទាំង​១១​ដែល​ចូលរួម​ប្រកួតប្រជែង​យក​១​អាសនៈ​នៅ​ខេត្ត​ប៉ៃលិន​នេះ  គណបក្ស​ដែល​ទទួលបាន​ការគាំទ្រ​លំដាប់​បន្ទាប់​គឺ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ១៤៦៩​សំឡេង (៤,៨៦​ភាគរយ​) គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ១៣០០​សំឡេង (៤,៣០​សំឡេង​) និង​គណបក្ស​ឆន្ទៈ​ខ្មែរ ១១៤២ (៣,៧៨​សំឡេង​)​។

​លោកស្រី បាន ស្រីមុំ ជា​បេក្ខជន​ពេញសិទ្ធិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​លោក សៅ សារ៉ាត់ លោក រាម សុ​មាន លោក អ៊ី ហឿន និង​លោក ឌឹ​ន គឹម ឈរ​ជា​បេក្ខជន​បម្រុង​៕


Tag:
 បោះឆ្នោត
 
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67366 [1] => 9,78 [2] => លទ្ធផល​បឋម​៖ បក្ស​ប្រជាជន​កម្ពុជា​បាន​សំឡេង​ជាង​៧៥​ភាគរយ​នៅ​ខេត្ត​ប៉ៃលិន​ [3] => content [4] => [5] => បោះឆ្នោត, [6] => 22 [7] => 0 [8] => )