លទ្ធផល​បឋម​៖ សន្លឹកឆ្នោត​អត់​បានការ​សរុប​មាន​ចំនួន​ជិត ៦០​ម៉ឺន​

ជាតិ
បោះឆ្នោត
លទ្ធផល​បឋម​៖ សន្លឹកឆ្នោត​អត់​បានការ​សរុប​មាន​ចំនួន​ជិត ៦០​ម៉ឺន​
30, Jul 2018 , 5:31 pm         81546
រូបភាព
ពលរដ្ឋបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨
ពលរដ្ឋបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សន្លឹកឆ្នោត​អត់​បាន​ការសរុប​ទូទាំងប្រទេស​មាន​ចំនួន ៥៩៦ ៧៧៥ ក្នុងចំណោម​សន្លឹកឆ្នោត​សរុប ៦ ៩៤៦ ១៦៤ ។ នេះ​បើតាម​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ។​


​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩​ខែកក្កដា ដោយមាន​អ្នក​ទៅ​បោះឆ្នោត ៦ ៩៤៦ ១៦៤ នាក់ ស្មើនឹង ៨២,៨៩​ភាគរយ ក្នុង​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន​ជាង ៨,៣​លាន​នាក់​៕

​ក្នុងចំណោម​ណ្ឌ​លបោះ​ឆ្នោត​ទាំង​២៥ មណ្ឌល​ភ្នំពេញ​មាន​សន្លឹកឆ្នោត​មិនបានការ​ច្រើនជាងគេ គឺ​ចំនួន ១០០ ៦១១ សន្លឹក ក្នុងចំណោម​សន្លឹកឆ្នោត​សរុប ៦៨៩៦៣៨ ៕


© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next