ជាតិ
បោះឆ្នោត
គ.ជ.ប៖ ចំនួនអ្នកទៅបោះឆ្នោតកើនពី៨២,១៧ភាគរយ ទៅ៨២,៨៩ភាគរយ
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទើបនឹងរកឃើញជាថ្មីម្តងទៀតថា ចំនួនពលរដ្ឋបានទៅបោះឆ្នោត បានកើនឡើងដល់ ៨២,៨៩ភាគរយ ដោយគិតត្រឹមល្ងាចថ្ងៃទី៣០ ខែកក្កដា។ នេះបើតាមលទ្ធផលបឋមស្តីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលចេញដោយគ.ជ.ប។
ចំនួននេះ កើនពីល្ងាចថ្ងៃទី២៩ ខែកក្កដា ដែលគ.ជ.ប បានប្រកាសថា អ្នកទៅបោះឆ្នោតសរុបមានចំនួន៨២,១៧ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com