ជាតិ
បោះឆ្នោត
អាសនៈតែ១នៅមណ្ឌលគិរីបានលើ CPP រីឯបក្សជនជាតិដើមមានអ្នកបោះឲ្យជាង១៣០០នាក់
× អាសនៈតែមួយនៅខេត្តមណ្ឌលគិរី ត្រូវបានទៅលើគណបក្សប្រជាជនកម្ពុជា។ នេះបើផ្អែកតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ CPP ទទួលបានសំឡេងគាំទ្ររហូតដល់ទៅ២៥ ៥៧៧សំឡេង ដែលស្មើ៧៦,២២ភាគរយ។
ខេត្តមណ្ឌលគិរី មាន១២៧ការិយាល័យ ដោយអ្នកមានឈ្មោះក្នុងបញ្ជីមានចំនួន ៤០ ៦០៤នាក់។ របាយការណ៍បឋមបង្ហាញថា អ្នកទៅបោះឆ្នោតមាន៣៣ ៥៥៦នាក់ ស្មើ៨២,៦៤ភាគរយ ក្នុងនោះសន្លឹកឆ្នោតបានការមាន៣១ ៨០៧សំឡេង និងមិនបានការមាន១៧៤៨ ។
ខេត្តមណ្ឌលគិរីនេះ មានបក្ស១០ចូលរួមប្រកួតប្រជែង។ គណបក្សជនជាតិប្រជាធិបតេយ្យកម្ពុជា មានការគាំទ្រលំដាប់ទីពីរ ប៉ុន្តែទទួលបានតែ១៣៨៩សំឡេង ស្មើ៤,១៤ភាគរយប៉ុណ្ណោះ។ គណបក្សដែលបានសំឡេងគាំទ្រប្រមាណ១០០០នាក់រួមមាន គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ។
លោក ចាន់ យឿនជាបេក្ខជនពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា ខណៈលោក ម៉ែន ង៉ុយ លោក ណយ ស្រួន និងលោកស្រី ដួច ដារ៉ា ឈរជាបេក្ខជនបម្រុង៕
© រក្សាសិទ្ធិដោយ thmeythmey.com