CPP វ៉ា​ដាច់​នៅ​ខេត្តកណ្តាល រីឯ​សន្លឹកឆ្នោត​មិនបានការ​មាន​​ជាង​៧​ម៉ឺន​សន្លឹក​

ជាតិ
បោះឆ្នោត
CPP វ៉ា​ដាច់​នៅ​ខេត្តកណ្តាល រីឯ​សន្លឹកឆ្នោត​មិនបានការ​មាន​​ជាង​៧​ម៉ឺន​សន្លឹក​
31, Jul 2018 , 8:59 am         14683
រូបភាព
ដោយ: រួបរួម
​ខេត្តកណ្តាល មាន​រហូតដល់​ទៅ​១១​អាសនៈ ដោយមាន​គណបក្ស​ចំនួន​១៧​ប្រកួតប្រជែង​គ្នា​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ ផ្អែក​តាម​លទ្ធផល​បឋម គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងគាំទ្រ​រហូតដល់​ទៅ​ជាង​៧១​ភាគរយ​។​
 
​ខេត្តកណ្តាល មាន​១៧៣៤​ការិយាល័យ ដោយ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​មាន​ចំនួន ៧៣២ ៥៧២​នាក់​។ របាយការណ៍​បឋម​បង្ហាញថា អ្នក​ទៅ​បោះឆ្នោត​មាន​៦៣២ ០២៤​នាក់ ស្មើ​៨៦,២៧​ភាគរយ ក្នុងនោះ​សន្លឹកឆ្នោត​បានការ​មាន​៥៦០ ៦៥៨ ហើយ​សន្លឹកឆ្នោត​មិនបានការ​មាន​ដល់​ទៅ​៧១ ៧៥៦​ផងដែរ ។​
 
​លទ្ធផល​បឋម​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងគាំទ្រ ៤៤៩ ២៨៩ ដែល​ស្មើ​៧១,០៩​ភាគរយ​។ គណបក្ស​ផ្សេងទៀត រួមមាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (៤,៣៤​ភាគរយ​) គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (៣,៦៨​ភាគរយ​) គណបក្ស​ឆន្ទៈ​ខ្មែរ (២,៤៥​ភាគរយ​) គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ (១,៣៤​ភាគរយ​)៕

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង