ជាតិ
បោះឆ្នោត
អ្នកសង្កេតការណ៍ចិន៖ ការបោះឆ្នោតនីតិកាលទី៦នៅកម្ពុជា មានយុត្តិធម៌ និងត្រឹមត្រូវ
× ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជា មានរបៀបរៀបរយ ទាំងការដឹកជញ្ជូនបញ្ជីបោះឆ្នោត អ្នកទៅចូលរួមបោះឆ្នោត ការរាប់សន្លឹកឆ្នោតមានភាពល្អប្រសើរ ហើយនៅក្នុងដំណើរបោះឆ្នោតនេះដែរ មានភាពយុត្តិធម៌ ត្រឹមត្រូវ ឥតលំអៀង មានសុវត្ថិភាព ដែលអាចទទួលយកបាន។ នេះជាការថ្លែងរបស់ អ្នកសង្កេតការណ៍ចិន។
នៅក្នុងដំណើរការបោះឆ្នោតនេះដែរ ប្រជាជនកម្ពុជាមានភាពសកម្មភាព បង្ហាញពីឆន្ទៈក្នុងការទៅចូលរួមបោះឆ្នោតជ្រើសរើសអ្នកដឹកនាំរបស់ពួកគេ។ នេះជាការបន្តនៃអ្នកសង្កេតការណ៍ចិន និងបានបន្ថែមថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំគ្រប់គ្រងការិយាល័យបោះឆ្នោត ដោយមានរបៀបរៀបរយហ្មត់ចត់ ព្រមទាំងមានស្មារតីទទួលខុសត្រូវខ្ពស់ គួរជាទីគាប់ប្រសើរ។ ជាមួយគ្នានេះ គ.ជ.ប បានបង្កបរិយាកាស ឱ្យមានស្ថិរភាព ប្រកបដោយយុត្តិធម៌ តម្លាភាព និងត្រឹមត្រូវ។
អ្នកសង្កេតការណ៍ចិនបានអបអរសាទរដល់កម្ពុជា ដែលបានរៀបចំការបោះឆ្នោតសកលមួយ ទទួលបានភាពជោគជ័យ ដោយប្រជាជនកម្ពុជាមានភាពសកម្ម បានចេញទៅបោះឆ្នោតបំពេញកាតព្វកិច្ចជាពលរដ្ឋ ក្នុងការជ្រើសអ្នកដឹកនាំរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការប្រកាសលទ្ធផលបណ្ដោះអាសន្នពី គ.ជ.ប អ្នកដែលពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោតនឹងអាចទទួលយកបាន ហើយនឹងការវាយតម្លៃជាវិជ្ជមាន។ នេះជាការថ្លែងបន្ថែមរបស់អ្នកសង្កេតការណ៍ចិន និងមានសុទិដ្ឋិនិយមថា ដំណើរការបោះឆ្នោតនៅកម្ពុជា មានភាពយុត្តិធម៌ ត្រឹមត្រូវ មានស្ថិរភាព សុវត្ថិភាព និងគ្មានអំពើហិង្សាណាមួយ កើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
ក្នុងនាមតំណាងឱ្យរដ្ឋាភិបាលចិន អ្នកសង្កេតការណ៍ដដែលនេះបានថ្លែងបន្ថែមទៀតថា ការប្រព្រឹត្តទៅនៃដំណើរការ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ មានភាពរលូន និងប្រកដដោយសុវត្ថិភាព និងតាមរយៈជប៉ុនបានផ្ដល់ជំនួយដល់កម្ពុជា ដូចជាហិបឆ្នោត និងអ្នបច្ចេកទេស។ ទឹកខ្មៅជ្រលក់ដៃមកពីឥណ្ឌា ហើយអ្នកសង្កេតការណ៍អន្តរជាតិជាង២០០នាក់ មកពី ៥០ប្រទេស។ សម្រាប់ចេញអ្នកទៅចូលរួមបោះឆ្នោតលើសពី ៨០ភាគរយ។
គូសបញ្ជាក់ថា ការថ្លែងរបស់អ្នកសង្កេតការណ៍ចិន ធ្វើឡើងនៅក្នុងសន្និសីទកាសែត ក្រោយបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាសរាស្ត្រនីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល៕
Tag:
បោះឆ្នោត
សង្កេតការណ៍
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com