CPP បាន​សំឡេង​ជាង​២០​ម៉ឺន​នៅ​កំពត ខណៈ​បក្ស​៣​ទៀត​បាន​ក្នុង​ខ្ទង់​ជាង​១​ម៉ឺន​
ជាតិ
បោះឆ្នោត
CPP បាន​សំឡេង​ជាង​២០​ម៉ឺន​នៅ​កំពត ខណៈ​បក្ស​៣​ទៀត​បាន​ក្នុង​ខ្ទង់​ជាង​១​ម៉ឺន​
31, Jul 2018 , 1:30 pm        
រូបភាព
ដោយ: រួបរួម
​ខេត្តកំពត មាន​៦​អាសនៈ ហើយ​ក្រោយ​ការរាប់​សន្លឹកឆ្នោត​ទាំង​៩៩៨​ការិយាល័យ លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ខេត្ត​នេះ បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងគាំទ្រ​ជិត​៦៧​ភាគរយ​។​

 
​ខេត្តកំពត​ទាំងមូល​មាន​អ្នកបោះឆ្នោត​ក្នុង​បញ្ជី​ចំនួន ៣៦៥ ៤៥៨​នាក់ ដោយ​អ្នក​បាន​ទៅ​បោះ​មាន​ចំនួន ៣១១ ៣៣៤​នាក់ ស្មើ​៨៥,១៩​ភាគរយ​។ ក្នុងនោះ ចំនួន​សំឡេងឆ្នោត​បានការ មាន​២៨៤ ៦៣០​សំឡេង និង​មិនបានការ​មាន ២៦ ៧៩៦​សំឡេង​។​
 
​ក្នុងចំណោម​គណបក្ស​ទាំង​១៦ ដែល​បាន​ចូលរួម​ប្រកួតប្រជែង បក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​២០៧ ៦២៨​សំឡេង ស្មើ​៦៦,៦៩​ភាគរយ​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ពីរ ដោយមាន​សំឡេងគាំទ្រ ១៩ ៣៨៤​សំឡេង ស្មើ​៦,២៣​ភាគរយ​។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ឆន្ទៈ​ខ្មែរ ទទួលបាន​សំឡេងគាំទ្រ​ជាង​១​ម៉ឺន​៕

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67426 [1] => 9,78 [2] => CPP បាន​សំឡេង​ជាង​២០​ម៉ឺន​នៅ​កំពត ខណៈ​បក្ស​៣​ទៀត​បាន​ក្នុង​ខ្ទង់​ជាង​១​ម៉ឺន​ [3] => content [4] => [5] => បោះឆ្នោត [6] => 22 [7] => 0 [8] => )