កីឡាអន្តរជាតិ
ជាតិ
Chelsea ជួប Man City ដណ្តើមពាន Community Shield ម៉ោង ៩​យប់​នេះ​
05, Aug 2018 , 3:06 pm        
រូបភាព
Manchester City នឹងត្រូវ​ជួប Chelsea ដើម្បី​ប្រកួត​ដណ្តើមពាន​រង្វាន់ Community Shield នៅមុន​បើក​រដូវ​កាល​ថ្មី នា​កីឡដ្ឋាន Wembly នៅវេលា​ម៉ោង ៩:០០​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​]​។​


 
​ពានរង្វាន់ Community Shield តំរូវ​ឲ្យ​ម្ចាស់​ជើងឯក Premier League ត្រូវ​ប៉ះគ្នា​ជាមួយនឹង​ក្រុម​ម្ចាស់​ពាន FA Cup កាលពី​រដូវ​កាល​មុខ ដើម្បី​ត្រៀម​បើក​រដូវ​កាល​ថ្មី Premier League នៅ​សប្ដាហ៍​បន្ទាប់​។ ក្រុម​មេឃ​ខៀវ Man City ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក​លី​គ​កំ​ពូ​អង់គ្លេស ហើយ​តោ​ខៀវ Chelsea ជា​ក្រុម​ដែល​បានឈ្នះ​ពាន FA Cup​។ 
 
​អ្នកចាត់ការ​ទូទៅ​ថ្មី​លោក Maurizio  Sarri ដែលជា​អ្នក​ជំនួស​កៅអី​លោក Antonio Conte នឹងត្រូវ​ដឹកនាំ Chelsea ដើម្បី​ប្រជែង​ពាន​ដំបូង​ក្នុង​ទឹកដី​អង់គ្លេស​។ ប្រសិនបើ​អតីត​គ្រូបង្វឹក Napoli រូបនេះ​អាច​នាំ​ក្រុម​ឈ្នះ​ពាន Community Shield នោះ លោក​នឹង​ក្លាយជា​អ្នកដឹកនាំ​ទី​២ បន្ទាប់ពី David Moyes ដែល​ធ្វើបាន​នៅ Manchester United កាលពី​ឆ្នាំ ២០១៣​។​
 
​ចំណែក​លោក Pep Guardiola ដែល​នាំ Man City ជោគជ័យ​នៅ​រដូវ​កាល​ទី​២​ក្រោម​ការដឹកនាំ​របស់​លោក ជាមួយនឹង​ការបង្ហាញ​ទម្រង់​លេង​ខ្លីៗ​យ៉ាង​អស្ចារ្យ​រហូត​អាច​ដណ្តើមពាន Premier League នៅ​រដូវ​កាល​មុន ក៏​សង្ឃឹមថានឹង​ជួយ​ក្រុម​លើក​ពាន Community Shield ជា​លើក​ទី​១​របស់ខ្លួន​ដែរ​។​
 
​សមាសភាព​១១​នាក់​ដំបូង​របស់​ក្រុម​ទាំងពី​៖

-Chelsea
​អ្នកចាំទី​៖ Caballero
​ខ្សែការពារ​៖ Azpilicueta, Luiz, Rudiger និង Alonso
​ខ្សែបម្រើ​៖ Jorginho, Fabregas, Barkley និង Pedro
​ខ្សែប្រយុទ្ធ​៖ Morata និង Hudson-Odoi
 
-Manchester City
 អ្នកចាំទី​៖ Ederson,
​ខ្សែការពារ​៖ Walker, Kompany, Otamendi និង Delph 
​ខ្សែបម្រើ​៖ Silva, Fernandinho, Foden និង Mahrez
​ខ្សែប្រយុទ្ធ​៖ Aguero និង Sane
 

Tag:
 បាល់ទាត់​
  Community Shield
© រក្សាសិទ្ធិដោយ thmeythmey.com