ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី មាស យឿន អ្នក​ខេត្តតាកែវ ផ្លាស់ប្ដូរ​ជីវិត​ថ្មី​នៅ​ទឹកដី​សៀមរាប តាមរយៈ​សិប្បកម្ម​តម្បាញ​
06, Aug 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ អ្នកស្រី មាស យឿន អាយុ​៦២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​បាទី ខេត្តតាកែវ​។ អ្នកស្រី​បានមក​ធ្វើការ និង​រស់នៅ​ខេត្តសៀមរាប​ពី​ឆ្នាំ​២០០៤​មក ហើយ​បាន​បើក​រោង​សិប្បកម្ម​តម្បាញ​ដោយ​ដៃ​មួយកន្លែង​នៅ​ជិត​ប្រាសាទ​ព្រះ​គោ ស្រុក​ប្រាសាទបាគង​។ តម្បាញ​ដោយ​ដៃ​របស់​អ្នកស្រី មាស យឿន ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍ ពិសេស​ទេសចរ​អឺរ៉ុប​។

 
​រោង​សិប្បកម្ម​តម្បាញ​អ្នកស្រី មាស យឿន មាន​ត្បាញ​ទាំង​អំបោះ និង​សូត្រ ដែល​សរសៃអំបោះ និង​សូត្រ ត្រូវបាន​អ្នកស្រី​ក​ម្ម៉​ង់​ទិញ​ពី​ភ្នំពេញ​មក​។ អ្នកស្រី​សង្កេតឃើញថា បច្ចុប្បន្ន​មិនមាន​មនុស្ស​ច្រើន​ទេ ដែល​ចាប់អារម្មណ៍​ទៅនឹង​សិប្បកម្ម​តម្បាញ ដោយ​ពួកគេ​ងាក​ទៅធ្វើ​ការ​នៅក្នុង​សណ្ឋាគារ អាច​និយាយបានថា ជា​ការងារ​ស្រណុក​ជាង និង​ស្រួល​រកលុយ​បាន​ច្រើនជាង​។​
 
​ជា​អ្នកស្រុក​បាទី និង​បាន​ចេះ​ជំនាញ​តម្បាញ​ត​ពី​ម្ដាយ​តាំងពី​នៅ​តូចៗ​មក អ្នកស្រី មាស យឿន ចង់ឱ្យ​កូន​ខ្មែរ​បន្ត​អភិរក្ស​តម្បាញ​ដោយ​ដៃ​នេះ​កុំឱ្យ​បាត់បង់​ទៅ​ថ្ងៃក្រោយ ព្រោះ​វា​ជា​អត្ដ​សញ្ញាណ​មួយ​របស់​កូន​ខ្មែរ​៕
 
​ព័ត៌មាន​លម្អិត​សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី មាស យឿន ដូចតទៅ​
 
 


Tag:
 មាស យឿន
 ​តម្បាញ
© រក្សាសិទ្ធិដោយ thmeythmey.com