ពីនេះ ពីនោះ
៣​សំណួរ​ដែល​អាច​ផ្លាស់ប្ដូ​រជីវិត​អ្នក​
06, Aug 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ម្នាក់ៗ​តែងតែមាន​គោលបំណង​សំខាន់​សម្រាប់​ជីវិត​ខ្លួន នឹង​ចង់​ធ្វើ​ឲ្យ​វា​ជោគជ័យ​ក្នុងពេល​ណាមួយ​។ ប៉ុន្តែ​មាន​តែម​នុស្ស​មួយចំនួន​តូច​ប៉ុណ្ណោះ​ ដែល​ធ្វើ​ឲ្យ​ក្ដី​ស​ម្រៃ​របស់​ពួកគេ​បានសម្រេច​។ មនុស្ស​មួយចំនួនធំ ​មិនអាច​ធ្វើ​វា​បានដែល​បណ្ដាល​ឲ្យ​ពួកគេ​ជួប​នូវ​ជំងឺ​បាក់​ទឹកចិត្ត ជំងឺ​តបប្រមល់ គិត​អ្វី​លែងចេញ បាត់បង់​ឱកាស មិន​ចង់​ធ្វើ​អ្វី​ទៀត​ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​។

 
​ចូរ​សួរ​ខ្លួនឯង​នូវ​សំណួរ​ខាងក្រោម​នេះ៖
១​តើ​ខ្ញុំ​ជា​អ្នកណា​?
 
​តើ​ខ្ញុំ​ជឿជាក់​លើ​ខ្លួនឯង​កម្រិតណា ហើយ​តើ​ខ្ញុំ​ត្រូវ​ផ្លាស់ប្តូរ​ចំណុច​អ្វីខ្លះ​? ការ​សួរ​សំណួរ និង​ការសង្ស័យ​លើ​ខ្លួនឯង គឺជា​ការលើកទឹកចិត្ត​ដ៏​មាន​ប្រសិទ្ធភាព​។  ហើយ​កត់ត្រា​អ្វីដែល​យើង​មាន និង​អ្វីដែល​យើង​មិនមាន ហើយ​ចង់​ផ្លាស់ប្តូរ​អ្វី និង​ចង់បាន​អ្វី​បន្ថែម​។ ពេលនោះ​អ្នកនឹង​រកឃើញ​ចំណុច​ខ្វះខាត និង​ឱកាស​សម្រាប់​ខ្លួនឯង​ ហើយ​អ្នកនឹង​រកឃើញ​ចំណុច​ដែល​ត្រូវ​កែប្រែ វា​នឹង​ជួយផ្ដល់​កម្លាំងចិត្ត​ដល់​អ្នក​ផងដែរ​។ 
 
២ តើ​អ្នក​ចង់​ក្លាយជា​អ្វី​? 
 
​ក្រោយ​ពិនិត្យ​លើ​ខ្លួន​អ្នក​ ហើយអ្នកនឹង​រកឃើញ​នៅ​ចំណច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន​ដែល​ត្រូវ​បោះចោល​។ អ្នក​ត្រូវ​ស្វែងរក​ទិសដៅ​ថា ​អ្នក​ចង់បាន​អ្វី ចង់​ធ្វើ​អ្វី ដោយ​ចាប់ផ្ដើម​បង្កើត​ចក្ខុវិស័យ​សម្រាប់​ខ្លួន ដោយ​ផ្ដោតទៅលើ​ចំណុច​វិជ្ជមាន​ជាមុន​។ 
 
៣ តើ​ខ្ញុំ​ត្រូវធ្វើ​អ្វីខ្លះ​ ដើម្បី​ទៅ​អោយដល់​គោលដៅ​
 
​នៅពេល​អ្នក​ជឿ​លើ​ខ្លួនឯង​ និង​សក្តានុពល​របស់ខ្លួន​ហើយ​។ ​ចំណុច​នេះ​ និយាយ​ទៅលើ​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក ការសិក្សា​ស្រាវជ្រាវ​ ការសិក្សា​ជំនាញ​បន្ថែម  (​ជំហ៊ាន​ដែល​អ្នកដើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​)​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com