កីឡាអន្តរជាតិ
អន្តរជាតិ
Vidal ថា​រំភើប​ចិត្តដែល​បាន​រួមក្រុម​ជាមួយ Messi ក្រោយ​ផ្លាស់ចេញ​ពី Bayern Munich
06, Aug 2018 , 6:39 pm        
រូបភាព
Arturo Vidal បាន​ផ្ទេរ​ចេញពី Bayern Munich ទៅ​ចូលរួម​ជាមួយ Barcelona ជា​ផ្លូវការ​ដោយ​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល ៣​ឆ្នាំ​។ រូបគេ​បានបង្ហាញ​ភាព​រីករាយ​ដែល​បាន​ក្លាយជា​សមាជិក​ក្រុម​រួមគ្នា​ជាមួយ Lionel Messi​។​



​បើតាម Goal.com ខ្សែបម្រើ​សញ្ជាតិ​ស៊ី​លី វ័យ​៣១​ឆ្នាំ​រូបនេះ​មានតម្លៃ​ខ្លួន ២៣​លាន​ផោន (៣០​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ចាកចេញ​ពី​ក្រុម​ជើងឯក​អាល្លឺម៉ង់ ទៅកាន់​ក្លិប​ជើងឯក​អេ​ស្ប៉ា​ញ​។​
 
​ការ​ទៅដល់​ទឹកដី Camp Nou អតីត​ខ្សែបម្រើ​ឆ្នើម Juventus រូបនេះ​បានបង្ហាញ​ពី​អារម្មណ៍​រីករាយ​ដែល​បាន​លេង​រួម​ក្រុម​ជាមួយ​កំពូល​កីឡាករ​រ​ដូចជា Lionel Messi​។ 
  
 
​ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​នៅ​ក្លិប​រហស្សនាម​អ្នកមាន​បុណ្យ Vidal ដែល​ត្រូវ​មក​ជំនួស​កន្លែង Paulinho ដែល​ត្រឡប់​ទៅ​ចូលរួម​ក្រុម Guangzhou Evergrande នៅ​ចិន​វិញ​នោះបាន​លើកឡើងថា​៖«​និយាយ​ឲ្យ​ស្មោះ​ទៅ ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់ ហើយ​ខ្ញុំ​កំពុង​ទន្ទឹងរង់ចាំ​ការចាប់ផ្តើម​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​នៅទីនេះ​។ វា​ជា​ក្តី​សុបិន​ក្លាយជា​ការពិត ខ្ញុំ​សង្ឃឹមថានឹង​សម្រេចបាន​នូវ​គោលបំណង​របស់ខ្ញុំ​ដើម្បី​ឈ្នះ​ពានរង្វាន់​ទាំងអស់ ហើយ​ខ្ញុំ​នឹង​ផ្តល់​អ្វី​គ្រប់យ៉ាង​នៅលើ​ទីលាន​ដើម្បី​សម្រេច​គោលបំណង​នេះ​។ ខ្ញុំ​ពិតជា​រំភើប​ក្នុង​ការលេង​ជាមួយ Messi, Suarez, Sergio Busquets ... ពួកគេ​សុទ្ធតែជា​កីឡាករ​ដ៏​អស្ចារ្យ​ទាំងអស់​»​។​
 
Vidal ធ្លាប់បាន​បង្ហាញខ្លួន​ឲ្យ Bayern Munich ៧៩​ប្រកួត និង​ស៊ុប​ញ្ចូ​ល​ទី​១៤​គ្រាប់ ក្រោយ​ចាក​ចេញពី Juventus កាលពី​ឆ្នាំ​២០១៥​។ អតីត​សមាជិក​ក្រុម Colo-Colo និង Bayer Leverkusen ក៏​ជា​កីឡាករ​សំខាន់​របស់​ក្រុម​ជម្រើសជាតិ​ស៊ី​លី​ផងដែរ ដោយ​បង្ហាញខ្លួន​១០០​ប្រកួត​ចាប់តាំងពី​ឆ្នាំ​២០០៧​មក​៕​
 
 

 

Tag:
 បាល់ទាត់​
  Arturo Vidal
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com